Ad Code

កែវ វាសនា ឭ​ថា​ភ្ជាប់​ស្នេហ៍​និស្សិត​វ័យក្មេង​

ភ្នំពេញ ៖ តារា​ចម្រៀង​ប្រុស​ធ្លាប់​មាន​ឈ្មោះ​ល្បី​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ លោក កែវ វាសនា ឈាន​ចូល​មកដល់​ឆ្នាំ​២០១៥​នេះ​ឃើញ​ថា ​យីអ៊ុន​ហាក់​ដូច​ជា​មានការ​ស្រុត​ធ្លាក់​ចុះ​បន្តិច ព្រោះតែ​គ្មាន​លេចចេញ​នូវ​បទ​ចម្រៀង​ណាមួយ​ដែល​មើល​ទៅ​គួរ​ឱ្យ​ល្បី​ចាប់អារម្មណ៍​ដូចជា​កាលពី​គ្រា​មុនៗ​មក​នោះ។​

ស្រប​ពេល​ដែល​តារា​ចម្រៀង​ប្រុស​រូប​នេះ​កំពុង​ថប់​មុខ និង​រឿង​ធ្លាក់​ប្រជាប្រិយភាព​នោះ កាល​ពី​ថ្មីៗ​កន្លង​មក​នេះ ​ស្រាប់តែ​ពេលនេះ​ក៏​លេចឮ​ព័ត៌មាន​ថា តារា​ចម្រៀង​មាឌ​តូច​ល្អិត​ លោក កែវ វាសនា កំពុង​លួច​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​វ័យក្មេង​ដែល​ជា​និស្សិត​រៀន​នៅ​សកលវិទ្យាល័យ​ក្នុង​ក្រុងភ្នំពេញ​ម្នាក់។

ប្រភព​លេចឮ​ចេញ​មកពី​មជ្ឈដ្ឋាន​ខាងក្រៅ​បាន​និយាយ​តៗ​គ្នា​ថា មួយ​រយៈ​នេះ​គេ​ឧស្សាហ៍​គេ​ឃើញ​វត្តមាន​របស់​តារា​ប្រុស​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ​ លោក កែវ វាសនា បណ្ដើរ​នារី​វ័យក្មេង​ម្នាក់​ចូល​ទៅ​តាម​ហាង​លក់ទំនិញ​ទាំង​មាន​ភាព​ស្និទ្ធស្នាល មើល​ទៅ​ហាក់​ដូច​ជា​មនុស្ស​ដែល​ធ្លាប់​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​តាំងពី​យូរ​ណាស់​មក​ហើយ។​

ប្រភព​ខាងលើ​បាន​បន្ត​ថា បើ​មើល​ទៅលើ​នារី​វ័យក្មេង​ដែល​កំពុង​តែ​មាន​ទំនាក់ទំនង​ជាមួយ លោក កែវ វាសនា ទំនងជា​និស្សិត​ដែល​កំពុងតែ​នៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ណាមួយ​ទៀត​ផង​ ព្រោះថា​ពេលខ្លះ​គេ​ឃើញ​នារី​ម្នាក់​នេះ​ស្លៀកពាក់​ខោអាវ​របៀប​ដូចជា​និស្សិត​អញ្ចឹង។ ប្រភព​បាន​បន្ត​ថា​ នារី​វ័យក្មេង​ម្នាក់​នេះ​មាន​វ័យ​ប្រហែលជា​២០​ឆ្នាំ​ ហើយ​សាច់ឈាម​មើល​ទៅ​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាង​លើ​នេះ ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​ទាក់ទង​ទៅ​តារា​ចម្រៀង​ប្រុស​លោក កែវ វាសនា ជា​ច្រើនលើកច្រើនសា​ដើម្បី​សុំ​ការ​បកស្រាយ​ដែរ ប៉ុន្តែ​លេខ​ទូរស័ព្ទ​របស់​តារា​ចម្រៀង​រូប​នេះ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​បានទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០១៥​នេះ។ កម្ពុ​ជាថ្មី​ស្វាគមន៍​ចំពោះ​ការ​ចេញ​មុខ​មក​បំភ្លឺ​ពី​សំណាក់​លោក កែវ វាសនា ជានិច្ច។​

តារា​ចម្រៀង​ដែល​ធ្លាប់​តែ​មាន​ប្រជាប្រិយភាព​លេចធ្លោ​លោក កែវ វាសនា ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​ធ្លាក់​កូដ​ ទាំង​ប្រជាប្រិយភាព និង​ការ​គាំទ្រ ខណៈ​ដែល​មាន​វត្តមាន​តារា​ចម្រៀង​ចំណូល​ថ្មី​លោក ឆាយ វីរៈ​យុទ្ធ ហក់​ខ្លួន​ចូល​ទៅ​ជ្រក​ក្នុង​ទ្រនំ​សាន់​ដេរ​ជាមួយ​ដែរ​នោះ៕



Pisey-2015-07-24-full-L

Pisey-2015-07-24-full-L1

Pisey-2015-07-24-full-L5


កែវ វាសនា ឭ​ថា​ភ្ជាប់​ស្នេហ៍​និស្សិត​វ័យក្មេង​

Post a Comment

0 Comments

Close Menu