សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ឬ ហៅកាត់ថា FIFA បានបញ្ចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ទាំងអស់ជាសមាជិករបស់ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេស ប្រចាំខែ កញ្ញា ឆ្នាំ២០១៨ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ថ្មីៗនេះស្របពេលក្រុមកម្ពុជា នៅឈរចំណាត់ថ្នាក់ចំនួនលេខ១៦៩ ពោលគឺធ្លាក់ចំណាត់ថ្នាក់បើធៀបនឹងខែមុនដែលឈរលេខ១៦៦។
យោងតាមវេបសាយ fifa.com បានបញ្ជាក់ថា តារាងចំណាត់ថ្នាក់នេះគិតចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ តារាងចំណាត់ថ្នាក់នេះមិនមានការប្រែប្រួលច្រើនព្រោះក្រុមជម្រើសជាតិកម្ពុជា ទើបមានសកម្មភាពឡើងវិញប៉ុណ្ណោះ កាលពីដើមខែកញ្ញា កន្លងពេលប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ៣ទល់១។
សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន ប្រទេសវៀតណាម ឡើងមកឈរកំពូលតារាង៩ខែជាប់គ្នា ដោយឈរលេខ១០២ពិភពលោក បន្ទាប់ពីវ៉ាដាច់ហ្វីលីពីន នៅលេខ១១៤ តាមពីក្រោយក្រុមថៃ ឈរលេខ១២២ពិភពលោក ,មីយ៉ាន់ម៉ា លេខ១៣៨,ឥណ្ឌូណេស៊ី លេខ១៦៤,សឹង្ហបុរី លេខ ១៦៦, កម្ពុជា លេខ១៦៩, ម៉ាឡេស៊ី លេខ១៧១, ឡាវ លេខ១៧៩,ទីម័រខាងកើត លេខ១៩០ និងប្រ៊ុយណេ លេខ១៩៥។
បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែកញ្ញា នេះមានអ៊ីរ៉ង់បានឡើងមកឈរលេខ៣៣ ពិភពលោកក្នុងតារាងក្រោយទម្លាក់ក្រុមអូស្ត្រាលី ឲ្យឈរលេខ៤៣ពិភពលោក,ជប៉ុន លេខ៥៤, កូរ៉េខាងត្បូង លេខ៥៥, អារ៉ាប់ប៊ីសាអ៊ូឌីត លេខ៧១, ស៊ីរី លេខ៧៤, ចិន លេខ៧៦, លីបង់លេខ ៧៧,អារ៉ាប់រួម លេខ៧៧, និងអូម៉ង់ លេខ៨៤ពិភពលោក។
សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេ ប្រចាំពិភពលោកក្នុងខែកញ្ញា នេះគឺបារាំងនិងក្រុមប៊ែលហ្សិច ឈរលេខ១ស្ទួន ខណៈក្រុមប្រេស៊ីល ឈរលេខ៣ ,ក្រូអាត លេខ ៤, ប្រទេសអ៊ុយរ៉ាហ្គាយ ឈរលេខ៥, អង់គ្លេស លេខ៦, ព័រទុយហ្គាល់ លេខ៧, ស្វីស លេខ៨, អេស្ប៉ាញ ឡើងមកលេខ ៩និងក្រុមជម្រើសជាតិដាណឺម៉ាក ឈរ លេខ១០៕
Source: Kampuchea Thmey Daily
0 Comments