ស្ថិតនៅគែមនៃរានហាលជាន់ទី៤៨ពីដី ដែលមានកម្ពស់ប៉ុន្មានម៉ែត្រប៉ុណ្ណោះពីអគ្គិភ័យយ៉ាងសន្ធោសន្ធៅ អ្នកថតរូបម្នាក់គិតថា គាត់ប្រហែលជាមិនអាចនៅរស់ ដើម្បីឃើញឆ្នាំ២០១៦នោះទេ។
គាត់គិតថា គាត់នឹងស្លាប់នៅពេលដែលគាត់ឈរលើរានហាលតូចមួយក្នុងសណ្ឋាគារ The Address Downtown ក្នុងទីក្រុងឌូបៃ ដោយតោងខ្សែមួយភ្ជាប់ទៅនឹងទីសម្រាប់ឈរសម្អាតបង្អួចដ៏ធំមួយ។
មិនយូរប៉ុន្មានមុនពេលដែលហេតុការណ៍នេះបានកើតឡើង គាត់បានចូលទៅរានហាលជាមួយនឹងមិត្តភក្ដិម្នាក់ ដើម្បីថតរូបនៃការបាញ់កាំជ្រួចឆ្នាំថ្មី ដែលស្ថិតនៅក្បែរនោះសម្រាប់កាសែតរបស់គាត់។
ប៉ុន្តែភ្លាមៗ យប់នេះបានផ្លាស់ប្ដូរនៅពេលដែលអគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅក្នុងសណ្ឋាគារដោយបានឆាបឆេះជាន់ជាច្រើននៃអគារដ៏ធំនេះក្នុងទីក្រុងអគារកប់ពពក ដោយមានការភ័យខ្លាចថាគាត់នឹងស្លាប់ដោយសារការថប់ដង្ហើម និងមិនអាចរកវិធីរត់គេចខ្លួននោះ អ្នកថតរូបម្នាក់នេះបានសម្រេចចិត្តថា មានតែរឿងមួយគត់គឺត្រូវចងខ្សែជាប់ខ្លួនគាត់ទៅជាមួយនឹងកន្លែងឈរសម្អាតបង្អួច។
គាត់បានរមៀលចេញពីខ្សែធុនធ្ងន់ពីម៉ាស៊ីនមួយ នៅក្បែរនោះ ដែលប្រើដោយកម្មករ ដើម្បីសម្អាតបង្អួចរបស់អគារនេះ។
លោកបានប្រាប់ AFP ថា ខ្សែ“គឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ”។ លោកបានស្នើមិនបញ្ចេញឈ្មោះ ប៉ុន្តែបានពន្យល់ថា អគ្គិភ័យនេះគឺមានចម្ងាយមិនដល់១០ម៉ែត្រទេពីចំណុចរបស់គាត់ ដោយតោង ដើម្បីរស់នៅខាងក្រៅអគារ គាត់ចាប់ផ្តើមទូរស័ព្ទ និងផ្ញើសារទៅកាន់សហសេវិករបស់គាត់ ដើម្បីទំនាក់ទំនងជាមួយនឹងជំនួយផ្នែកស៊ីវិល។
តំណាងសេវាការពារស៊ីវិលបានប្រាប់ឲ្យគាត់នៅស្ងៀម ដើម្បីរង់ចាំជួយសង្គ្រោះ។ គាត់បាននិយាយថា “ខ្ញុំប្រាប់ពួកគេថា ខ្ញុំសង្ឃឹមថានឹងនៅរស់ ហើយឃើញប្រពន្ធរបស់ខ្ញុំ”។
ជាងមួយម៉ោងក្រោយមក គាត់បានឮកម្មករជួយសង្គ្រោះបានមកជិតដល់ជាន់របស់គាត់។
ប្រធានប៉ូលិសទីក្រុងឌូបៃបាននិយាយថា មនុស្សទាំងអស់ត្រូវបានជម្លៀសចេញដោយសារតែ គ្រោះអគ្គិភ័យនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃហេតុការណ៍នេះគឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
គួរបញ្ជាក់ថា នៅមិនឆ្ងាយប៉ុន្មាន ការបាញ់កាំជ្រួចនៅទីក្រុងឌូបៃបានធ្វើឡើងជាធម្មតា ដើម្បីស្វាគមន៍នៅក្នុងឆ្នាំថ្មី ដោយចាប់ផ្តើមពីអគារ Burj Khalifa ដែលជាអគារខ្ពស់ជាងគេរបស់ពិភពលោកមុនពេលកាំជ្រួចបានរីករាលដាលនៅទូទាំងផ្ទៃមេឃលើទីក្រុងនេះ។
សម្រាប់អ្នកថតរូប ការចាប់ផ្តើមឆ្នាំ២០១៦នេះគឺជារឿងដែលគាត់មិនអាចបំភ្លេចបាន៕
AFP
អ្នកដែលស្ថិតក្នុងអគ្គិភ័យទីក្រុងឌូបៃបានរៀបរាប់ ពីការរួចផុតជីវិត
0 Comments