Ad Code

បើកឡាន ​ឡិចស៊ីស ​វ៉ា​គេ ​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​បាក់ជើង​ទាំងពីរ​

ភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​រង​របួស​បាក់ជើង​ទាំង​២ បន្ទាប់ពី​ត្រូវ​រថយន្ត​ ម៉ាក​ឡិច​ស៊ីស RX 330​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH 0757​ បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​នៅ​ខាង​មុខ​ខ្លួន​ហើយ​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ខាង​ម៉ូតូ​បណ្ដា​ល​ឲ្យ​បុក​ទាំង​កម្រោល ​ខណៈ​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិ​ស​គ្នា​។​ ករណីនេះ​កើតហេតុ​នៅ​វេលា​ម៉ោង​១៩និង​៣០នាទី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​



ជនរងគ្រោះ​មាន ឈ្មោះ ស៊ុម ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ស្រុក​កណ្ដាលស្ទឹង ​ខេត្ត​កណ្ដាល ​និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រង​របួស​បាក់ជើង​ទាំងពីរ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK 4194 រង​ការខូចខាត​យ៉ាងដំណំ​។​


តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ជិះ​ជិត​មកដល់​កន្លែង​កើត​ហេតុ ក៏​មាន​រថយន្ត​ម៉ាក RX330 ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH 0757​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន នៅពេល​មកដល់​ចំណុច​កើត​ហេតុ​រថយន្ត​នេះ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ ដែល​នៅ​ខាង​មុខ​រថយន្ត​ខ្លួន​ ហើយ​បាន​វ៉ា​ឆ្វេង​ជ្រុល​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​របស់​ម៉ូតូ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ជនរងគ្រោះ​ ដែល​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​​ជនរងគ្រោះ​បាក់ជើង​ទាំង​២ ចំណែក​ម៉ូតូ​ និង​រថយន្ត​ខូចខាត​យ៉ាងដំណំ។ អ្នកបើកបរ​រថយន្ត​បង្ក​ដោយ​ឃើញ​សភាព​ជនរងគ្រោះ​របួស​ធ្ងន់ធ្ងរ​ពេក​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់ចោល​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។​



ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​រថយន្ត​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​ប៉ូលិស​ជំនាញ​មក​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ខណ្ឌ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​


1-1-2016g



បើកឡាន ​ឡិចស៊ីស ​វ៉ា​គេ ​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​បាក់ជើង​ទាំងពីរ​

Post a Comment

0 Comments

Close Menu