កណ្ដាល ៖ បុរសម្នាក់បានស្លាប់ដេកដួលក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្រោយពីត្រូវនឹងផ្លែពូថៅរបស់ជនដៃដល់ម្នាក់ ដែលផឹកស៊ីជាមួយគ្នានោះ ហើយការកាប់របស់ជនដៃដល់ទៅលើជនរងគ្រោះនេះដើម្បីប្លន់យកម៉ូតូ តែបញ្ឆេះមិនឆេះ ក៏បណ្ដើរ ត្រូវប្រជាពលរដ្ឋមានការសង្ស័យធ្វើឲ្យជននោះផ្ដួលម៉ូតូរត់ ទីបំផុត រត់មិនរួចជាប់អន្ទាក់សមត្ថកិច្ចដដែល។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២០និង៣០នាទី នៅចំណុច ភូមិក្រាំងឈើនាង .ឃុំត្បែង ស្រុកកណ្តាលស្ទឹង. ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះវៀន.សៀប ភេទប្រុស អាយុ២៩.ឆ្នាំរស់នៅ ភូមិតាឡឹក. ឃុំត្រពាំងវែង .ស្រុកកណ្តាលស្ទឹង.ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ស្លាប់)។ ចំណែកជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះហន.ចិនភេទ ប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិតាឡឹក.ឃុំត្រពាំងវែង .ស្រុកកណ្តាលស្ទឹង.ខេត្តកណ្តាល មុខរបរជាង សំណង់។ នៅក្នុងអំពើប្លន់នោះ សម្ភារៈបាត់បង់(តែរកឃើញវិញ) ម៉ូតូ០១គ្រឿងម៉ាកC១២៥ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខលេខ លេខតួ និងលេខម៉ាស៊ីន៩៤៤៣៨៥៨។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា កាលពីវេលាម៉ោង១៦រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានផឹកស្រាថ្នាំ នៅផ្ទះឈ្មោះឆិល ភ័ស្ត ភេទប្រុស នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដោយ អ្នកផឹកស្រា មានគ្នា០៦នាក់ក្នុងនោះក៏ មានជនរងគ្រោះផងដែរ។ បន្ទាប់មកនៅវេលាម៉ោង១៨និង១៥នាទីថ្ងៃដដែលនោះ ជនសង្ស័យ, ជនរងគ្រោះ និងមិត្តភ័ក្តបងប្អូនរបស់ជនសង្ស័យ មានប្រុស ស្រីមានគ្នា ប្រហែល១៣នាក់បានបបួលគ្នាផឹកស្រាបៀរអង្គរនៅផ្ទះជនសង្ស័យ។ បន្ទាប់មកទៀតនៅវេលា១៩និង២០នាទីយប់ ថ្ងៃដដែលជនសង្ស័យ និងជនរងគ្រោះ ក៏បានជិះម៉ូតខាងលើរបស់ជនរងគ្រោះជូនឈ្មោះ យួនភេទប្រុស ដែលនៅផឹកស្រា ជាមួយគ្នាទៅផ្ទះ ដោយឈ្មោះយួន ជិះម៉ូតូរបស់ខ្លួនតែម្នាក់ឯង។ ពេល នោះជនសង្ស័យបានយកពូថៅ ដងឈើមួយសៀតចង្កេះខោ ពេលជូនឈ្មោះ យួនទៅផ្ទះហើយជនរងគ្រោះ និងជនសង្ស័យបានជិះម៉ូតូ ខាងលើត្រឡប់មកវិញ។ លុះពេលមកដល់កន្លែងកើតហេតុជនសង្ស័យ ក៏បានក្រញែងខ្លួន ធ្វើឲ្យម៉ូតូដួល រួចដកពូថៅពីចង្កេះខោកាប់ក្បាល ជនរងគ្រោះពីក្រោយចំនួន ២ពូថៅបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ភ្លាមនោះជន សង្ស័យបានលើកម៉ូតូដេរបញ្ឆេះ តែដេរមិនឆេះ ក៏បាន បណ្តើរម៉ូតូរត់ ពេលនោះអ្នកភូមិ នៅក្បែរនោះមានការសង្ស័យក៏ នាំគ្នាដេញតាម ហើយជនសង្ស័យបានទុក ម៉ូតូចោលក៏រត់គេចខ្លួនបាត់។
របាយការណ៍ដដែលបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ និងស្រុក បានចុះដល់ កន្លែងកើតហេតុ ស្រាវជ្រាវចាប់ជនសង្ស័យបាន បញ្ជូនមកអធិការដ្ឋានដើម្បីកសាង សំណុំរឿងទៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាលដើម្បីចាត់ការទៅតាមនីតិវិធី៕
ទាញពូថៅពីចង្កេះកាប់អ្នកផឹកស៊ីជាមួយគ្នា២ពូថៅ ប្លន់យកម៉ូតូយ៉ាងសាហាវ
0 Comments