Ad Code

អង្គការ WHO ប្រកាសថា ការកើតមាន Ebola នៅ​ហ្គី​ណេ ឆ្លង​ផុត​ទៅហើយ

ទីភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ បានប្រកាសថា ការកើតមាន​ជំងឺ Ebola នៅ​ប្រទេស​ហ្គី​ណេ បាន​ឆ្ល​ត​ផុត​ហើយ គឺ​រយៈពេល ២ ឆ្នាំ បន្ទាប់ពី​ជំងឺ​នេះ​បាន​លេច​ចេញមក​នាំ​ឲ្យ​មាន​ករណី​ស្លាប់ នៅ​ទូទាំង​តំបន់​អាហ្វ្រិក​ខាងលិច ហើយ​ជំរុញ​ឲ្យ​សហគមន៍​នៃ​តំបន់​ឆ្ពោះទៅ​ក្នុង​សភាព​រលំ​ដួល។


​ប្រទេស​នេះ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដ៏​ក្រីក្រ​ជាទីបំផុត នៅក្នុង​ពិភពលោក ជា​អតីត​អាណានិគម​បារាំង ទើបតែ​ឈាន​មកដល់​សូន្យ​ករណី​នៃ​អ្នកជំងឺ ដែល​កន្លងទៅនេះ​គឺ​កុមារ​ម្នាក់​បានក្លាយ​ទៅជា​អ្នករងគ្រោះ ហើយ​ខាង​អាជ្ញាធរ​សុខាភិបាល​បាន​កត់ត្រា​ឃើញថា មាន​អត្រា​ស្លាប់​ដល់​ទៅ​ប្រមាណ​២,៥០០ នាក់​។



​លោក Mohamed Belhoucine តំណាង​ក្នុង​ប្រទេស​របស់​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​នៅក្នុង​ក្រុង Conakry ថា ការចម្លង​រាតត្បាត​នៃ​ជំងឺ​បង្កដោយ​វីរុស Ebola នៅក្នុង​ប្រទេស​ហ្គី​ណេ បាន​ឆ្លង​ផុត​ទៅហើយ​។



​បើ​និយាយ​អំពី​ប្រភព​នៃ​ការឆ្លង​វិញ គឺ​បានចាប់​ផ្ដើម​ឡើង​ពី​ខែធ្នូ ឆ្នាំ ២០១៣ ហើយ​បន្ដ​វាយលុក​ចូលទៅក្នុង ២ ប្រទេស ដែល​នៅក្បែរ​ខាង​គ្នា​នោះ គឺ​សៀ​​រ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា ជាមួយនឹង​ករណី ដែល​កើតមាន​មួយចំនួនទៀត​ផងដែរ នៅ​ប្រទេស​ម៉ាលី នី​ហ្សេ​រី​យ៉ា និង​សេ​ណាហ្គា​ល់​។



​ខណៈពេលដែល​អង្គការ​ឃ្លាំ​មើល​ផ្នែក​សុខភាព​ពិភពលោក (World Health Watchdogs) បាន​តស៊ូ​ប្រយុទ្ធ​ឆ្លើយតប​តទៅទៀត​នោះ ករណី​ស្លាប់​ក៏បាន​កើតមាន ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ទាំងនៅ​ទ្វីបអឺរ៉ុប​ថែមទៀត​។



​មនុស្ស​ប្រមាណ ១១,៣០០ នាក់​បាន​ស្លាប់​ក្នុង​ចំណោម​ករណី​ឆ្លង Ebola ដល់​ទៅ ២៩,០០០ នាក់។ នេះ​បើ​យោងតាម​តួលេខ​របស់​អង្គការ WHO​។



​ករណី​ចម្លង​ចុងក្រោយ ដែល​ត្រូវ​បានដឹង នៅ​ប្រទេស​ហ្គី​ណេ​នោះ គឺ​ទារក​ម្នាក់​អាយុ​ទើបតែ​បាន ៣ ខែ​ឈ្មោះ Nubia ដែល​ប្រសូត​មក​មាន​ផ្ទុក​វីរុស​នោះ​តែម្ដង ប៉ុន្ដែ​ការរកឃើញ​ត្រូវបាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​។



​អង្គការ WHO បានប្រកាស​ការឆ្លង​ផុតពី​ជំងឺ Ebola នេះ នៅក្នុង​ប្រទេស​សៀ​រ៉ា​ឡេ​អូន នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា ខណៈពេលដែល​លី​បេ​រី​យ៉ា​វិញ ត្រូវបាន​គេ​ដឹងថា ករណី​កើត Ebola នោះ​ចុងក្រោយ​គេ​បង្អស់​គឺ​នៅ​ថ្ងៃទី៣ ធ្នូ ហើយក៏​ត្រូវបាន​ឆ្លង​រួចផុត​ផងដែរ៕


AFP



អង្គការ WHO ប្រកាសថា ការកើតមាន Ebola នៅ​ហ្គី​ណេ ឆ្លង​ផុត​ទៅហើយ

Post a Comment

0 Comments

Close Menu