Ad Code

​មនុស្ស ៩នាក់ស្លាប់ និង ១៧នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

​​មនុស្ស ៩នាក់ បាន​បាត់​បង់ជីវិត និង ១៧នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្តក្រុង និង​រថយន្ត​ដឹក​កម្មករ នៅក្នុង​ទីក្រុង​អាំ​រីត​សា រដ្ឋ​ភាគ​ខាងជើង ពុន​ចាប ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។



​ក្រុមមន្ត្រី​បាន​អះអាងថា រថយន្តក្រុង​បាន​បោះពួយ​យ៉ាង​លឿន រួច​ជ្រុល​ចង្កូត​ទៅបុក​ត្រាក់ទ័រ​ពេញ​មួយ​ទំហឹង ជាហេតុ​បណ្តាល​ឲ្យ​មនុស្ស ៩ នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដែល​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី និង​កុមារ​ផងដែរ ខណៈដែល​អ្នករងរបួស ១៧ នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​។



​លោក ស៊ូ​បេ​ក ស៊ី​ញ អធិការរង​ក្រុង​អាំ​រីត​សាបាន​​អះអាងថា អ្នក​បាត់​បង់ជីវិត រួមមាន​ទាំង​កម្មករ​ផង​ដែរ តាមផ្លូវ​ទៅផ្ទះ​ក្រោយពេល​បំពេញការងារ​នៅ​ចម្ការ​។



​លោក ស៊ី​ញ បាន​បញ្ជាក់ថា ក្រុមកម្មករ​ទាំងនេះ​បាន​វិល​ត្រឡប់មកផ្ទះ​វិញ តាម​រថយន្ត​ក្រោយពេល​ទៅ​ចម្ការ​បេះ​សណ្តែក​អំឡុង​រដូវ​ប្រមូល​ផល​។ ដោយឡែក​រថយន្តក្រុង ដែលជា​របស់​ក្រុមហ៊ុន Sachdeva បានធ្វើ​ដំណើរ​តាមផ្លូវ​ពី​ទីក្រុង​អាំ​រីត​សា ឆ្ពោះទៅកាន់​ទីក្រុង​សៃ​ពួ រួច​ក៏បាន​បោះពួយ​បុក​រថយន្ត​ដឹក​កម្មករ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ដ៏​ច្រើន​បែបនេះ​។



​ក្រោយ​កើតហេតុ អ្នក​បើក​រថយន្តក្រុង​បានដាក់​មេ​ប្រូច​រត់គេច​បាត់ស្រមោល ពី​កន្លែងកើតហេតុ ហើយ​អ្នក​ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ នៅ​មិនទាន់​ផ្តល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈដែល​ការស៊ើបអង្កេត​កំពុង​បន្ត៕


 



​មនុស្ស ៩នាក់ស្លាប់ និង ១៧នាក់​ផ្សេងទៀត​រងរបួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

Post a Comment

0 Comments

Close Menu