Ad Code

លោកស្រី Merkel ប្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ថា លំហូរ​ចូល​នៃ​ជនភៀសខ្លួន​ គឺជា​ឱកាសដែល​អាច​ចម្រើន​រុងរឿង​

លោកស្រី​អធិការ​បតី Angela Merkel នៅក្នុង​សុន្ទរកថា​ថ្លែង​នាឱកាស​ឆ្នាំ​ថ្មី​របស់លោកស្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ស្នើ​ដល់​ពលរដ្ឋ​អាល្លឺម៉ង់​ ឲ្យ​មើលឃើញ​លំហូរ​ចូល​ជាប់​កំណត់ត្រា នៃ​ជនភៀសខ្លួន​ថា ជា​ឱកាស ដែល​អាច​ចម្រើន​រុងរឿង​សម្រាប់​ថ្ងៃ​ស្អែក (​ពេលអនាគត​) ហើយ​ជំរុញ​ដល់​អ្នក ដែល​មាន​មន្ទិលសង្ស័យ ​កុំ​បន្ត​ឲ្យ​មានការ​រើសអើង​ប្រកាន់​ពូជសាសន៍​។



​កាលពី​ឆ្នាំ​កន្លងទៅ នៅពេលដែល​សេដ្ឋកិច្ច​កំពូល​របស់​សហភាព​អឺរ៉ុប (EU) បាន​ទទួលយក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ជាង ១ លាន​នាក់ ដែលជា​ការប្រកួតប្រជែង​មិន​ធ្លាប់មាន​នោះ លោកស្រី​បាន​មានប្រសាសន៍​នៅក្នុង​អត្ថបទ ដែល​ត្រៀម​នឹង​ផ្សព្វផ្សាយ​នោះ​ថា បញ្ហា​ជនភៀសខ្លួន​ក៏​ត្រៀម​នឹង​ធ្វើឱ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ កាន់តែ​លំបាក​តទៅ​មុខ​ទៀតផង​ដែរ​។



​ប៉ុន្តែ​លោកស្រី​បាន​សង្កត់ធ្ងន់ថា នៅ​ទីបញ្ចប់​វិញ ប្រទេស​ទាំងឡាយ​នៅ​ទ្វីបអឺរ៉ុប​ទទួលផល​ប្រយោជន៍​ពី​ការធ្វើ​អន្តោប្រវេសន៍ ដោយ​ជោគជ័យ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។



​លោកស្រី Merkel ទទួលបាន​ទាំង​ការលើកសរសើរ និង​ទិតៀន​ទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស​ចំពោះ​ការសម្រេច​ក្នុងការ​បើកចំហ​ប្រទេស​អាល្លឺម៉ង់ ​ទទួល យក​ជ​ន​ភៀសខ្លួន ដែល​ស្ទើរតែ​ចំនួន​ពាក់ កណ្តាល​ទៅហើយ​មកពី​ប្រទេស​ស៊ី​រី ដែល​កំពុងមាន​សង្គ្រាម​នោះ​។



​អាល្លឺម៉ង់​ បានទទួល​យក​អ្នកស្វែងរក​សិទ្ធិ​ជ្រក​កោន​ដល់​ទៅ​ជាង ១.១ លាន​នាក់ ហើយ​នៅ​ឆ្នាំនេះ គឺ​លើស ៥ ដង​នៃ​ចំនួន​សរុប កាលពី​ឆ្នាំកន្លងមក​។ នេះ​ជា​របាយការណ៍ ដែល​ធ្វើឡើង​ដោយ​កា​សែត​អាល្លឺម៉ង់ Die Saechsische Zeitung កាលពី​ថ្ងៃ​ពុធ ដែល​លើកឡើងថា តួលេខ​ផ្លូវការ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្សាយ​ទេ​៕


AFP



លោកស្រី Merkel ប្រាប់​ពលរដ្ឋ​អាល្លឺម៉ង់​ថា លំហូរ​ចូល​នៃ​ជនភៀសខ្លួន​ គឺជា​ឱកាសដែល​អាច​ចម្រើន​រុងរឿង​

Post a Comment

0 Comments

Close Menu