Ad Code

ប្រពន្ធ​ដើម​ និង​ប្រពន្ធ​ចុង​កាប់​គ្នា ​ម្នាក់​​ដាច់​ត្រចៀក​ ​​ម្នាក់​​ដាច់​ម្រាមដៃ

ឧត្តរមានជ័យ ​៖​ ​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥​ មាន​អំពើ​ហិង្សា មួយ​បាន​កើត​ឡើង ​ដោយ​​​ប្រពន្ធ​ដើម ​និង​ប្រពន្ធ​ចុង​​កាប់​គ្នា​ បណ្ដាល​ឲ្យ​​ភាគី​​សងខាង​ ម្នាក់​ដាច់​ត្រចៀក​ ម្នាក់​ដាច់​ម្រាម​ដៃ។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​​ភូមិ​តា​មាន់​សែន​ជ័យ​ ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​​ឧត្តរមានជ័យ។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រពន្ធដើម​ឈ្មោះ​មូល ងិ ​​អាយុ​៤២​ឆ្នាំ ​បាន​​ដាច់​ម្រាមដៃ ខាងឆ្វេង​ចំនួន​៣​ម្រាម រីឯ​ប្រពន្ធចុង​ឈ្មោះ​សេង សា ​​អាយុ​៣៩​ឆ្នាំ ​បាន​​ដាច់​ត្រចៀក​ខាង​ឆ្វេង។ ​​បច្ចុប្បន្ន ជន​បង្ក​ហេតុ​ទាំងពីរ ត្រូវ​បាន​ប្ដី​ និង​អ្នកជិតខាង​ បញ្ជូន​ទៅ​មណ្ឌល​សុខភាព ​តា​មាន់ ​និង​ឈូក។ ករណី​នេះ ​សមត្ថកិច្ច​ប៉ូលិស នឹង​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​នៅ​ពេល​ក្រោយ៕



ប្រពន្ធ​ដើម​ និង​ប្រពន្ធ​ចុង​កាប់​គ្នា ​ម្នាក់​​ដាច់​ត្រចៀក​ ​​ម្នាក់​​ដាច់​ម្រាមដៃ

Post a Comment

0 Comments

Close Menu