Ad Code

យុវជន​ម្នាក់​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ នៅ​ស្រុក​អូ​រយ៉ា​ដាវ



រតនគិរី​ ​៖ ​យុវជន​ម្នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​ បានសម្រេច​កាលពី​វេលា​ម៉ោង ៤ ល្ងាច​ថ្ងៃអាទិត្យ ៨​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​។​

នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ រ​.​ច​.​ប អាយុ ១៧​ឆ្នាំ ជនជាតិ​ចា​រាយ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

​ចំណែក​ជនសង្ស័យ​ឈ្មោះ សេវ អា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចា​រាយ មាន​ស្រុកកំណើត​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស មក​ស្នាក់នៅ​ភូមិ​ប៉ា​ដល់​ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​។​

​នគរបាល​បន្តថា មុនពេល​កើតហេតុ ខណៈ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ជោកជាំ​ក៏បាន​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​ចាប់រំលោភ​សេពសន្ថវៈ​​តែម្តង​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​សាន កំពុងធ្វើការ​សាកសួរ​បំភ្លឺ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu