Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​៣ ៖ ឡុង សំណាង ជួប Pha Yaklek ឯ ឌុ​ម កែវ​ដា ជួប​Aram Boy



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៣,៥០០ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១២​ ខែ​សីហា ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា​ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា និង​អ្នក​ប្រដាល់​ថៃ​Pha Yaklek ខ​ណៈ​ដែល​អ្នក​ប្រដាល់​កម្ពុជា​ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ជាមួយ​Aram Boy ដែល​មក​វាយ​ជំនួស​Loom Leng ដែល​បាន​បោះបង់ចោល​ការប្រកួត​ជម្រុះ​នេះ។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៣​នេះ រវាង​ឡុង សំណាង និង Pha Yaklek នេះ ពួកគេ​ទាំងពីរ​នាក់​នេះ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ឡុង សំណាង និង Pha Yaklek នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ និង​កម្ពស់ ក៏​ប្រហែល​គ្នា​ដែរ ដោយ​ឡុង សំណាង មាន​កម្ពស់​១,៦៨​ម៉ែត្រ ហើយ​Pha Yaklek មាន​កម្ពស់​១,៦៧​ម៉ែត្រ ។​ប៉ុន្តែ​ប្រវត្តិ​ប្រកួត​របស់ Pek Theing ច្រើនជាង​សំណាង​ប្រមាណ​៥​លើក ។​

​Pha Yaklek គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៩​លើក ចាញ់​១៤ លើក មិនដែល​ស្មើ ខ​ណះ​ឡុង សំណាង គេ​មាន​កំនត់ត្រា​ប្រកួត​៧៨​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក និង​ស្មើ​០៣​លើក។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​កាលពី​ប្រកួត​ជុំ​ទី​២ ឡុង សំណាង ឈ្នះ Pek Theing ក្នុង​ទឹក​ទី​៤ ដែល​សរុប​ពីរ​ប្រកួត​បាន​៦​ពិន្ទុ ឯ Pha Yaklek គេ​វាយ​ឈ្នះ​ទេស ជីវ៉ា ដោយ​ពិន្ទុ សរុប​ពីរ​ប្រកួត បាន​៤​ពិន្ទុ គឺ​ឈ្នះ​ចាញ់​១​ប្រកួត ។​ចាំមើល ក្នុង​ជុំ​ទី​៣​នេះ តើន​រណារ​កបាន​៣​ពិន្ទុ​នោះ​? ។​

ចំពោះ ឌុ​ម កែវ​ដា និង Aram Boy វិញ​មិនដឹងថា​នរណា​រកបាន​៣​ពិន្ទុ​នោះទេ ?​។​កែវ ដា គេ​ធ្លាប់​ជួប Aram Boy ម្តង​ហើយ​កាលពី​២​ឆ្នាំមុន ដោយ​កែវ​ដា​ឈ្នះ​ដោយ​ពិន្ទុ ។

Aram Boy តាមពិត​គេ​មក​ប្រកួត​ជំនួស Loom Leng ដែល​បាន​បោះបង់ចោល​ការប្រកួត​ជម្រុះ​នេះ ។​Loom Leng គេ​ប្រកួត​បានតែ​១​ប្រកួត​ដំបូង​ប៉ុណ្ណោះ លើក​ទី​២​គេ​ក៏​បោះបង់ចោល​ការប្រកួត​តែម្តង ដែល​ធ្វើអោយ​ពីរ​ប្រកួត​របស់​Loom Leng ឈ្នះ​១​ចាញ់​១​ប្រកួត​បាន​៣​ពិន្ទុ​(​បោះបង់​ការប្រកួត​ស្មើនឹង​០​ពិន្ទុ​) ។​ដូច្នេះ Aram Boy​មក​ជំនួស​ក៏​នៅ​រក្សា​ពិន្ទុ​នេះ​ដដែល​ដែរ ។​សូមបញ្ជាក់ថា Aram Boy ត្រូវ​បន្ត​ការប្រកួត​ក្នុង​ជម្រុះ​នេះ ចាប់ពី​ជុំ​ទី​៣​នេះ​តទៅ ។

ឌុ​ម កែវ​ដា ក្នុង​ពីរ​ប្រកួត​កន្លងមក​បាន​៤​ពិន្ទុ គឺ​ឈ្នះ​១ ចាញ់​១​ប្រកួត ។​សម្រាប់​ការជួប​Aram Boy​លើក​នេះ ពុំ​ដឹងថា​ឌុ​ម កែវ​ដា អា​យកឈ្នះ​Aram Boy​បាន​ដូច​មុន​ទៀត​ឬ​អត់​នោះទេ ? ។

ឌុ​ម កែវ​ដា មួយរយៈ​នេះ​គេ​ហាក់ដូចជា​ស្រុតចុះ​បន្តិច ទោះបី​របៀប​វាយ​របស់គេ នៅតែ​ល្អ និង​នៅ​រហ័ស​ក៏ពិតមែន តែ​កម្លាំង​និង​ទឹកចិត្ត​របស់គេ​ស្រុតចុះ ។ កែវ​ដា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​៩០​លើក ឈ្នះ​៦៩ លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក ។

ចំពោះ Aram Boy វិញ ក៏​ស្រុត​ធ្លាក់​ជាង​មុន​ដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​លើក ឈ្នះ​៦២​លើក ចាញ់​២១​លើក និង​ស្មើ​០២​លើក ។ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​៣​នេះ រវាង​ឌុ​ម កែវ​ដា និង Aram Boy តើន​រណារ​កបាន​៣​ពិន្ទុ​នោះ ? ។​

ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ជឹម ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​អ្នក​ប្រដាល់​ពីរ​នាក់​នេះ មិន​ធ្លាប់បាន​ប៉ះគ្នា​ទេ​កន្លងមក ។​

ភុ​ន សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ចាស់វស្សា ។ ថ្វីត្បិតតែ​គេ​រាង​ស្រុត​ធ្លាក់​ក្តី ប៉ុន្តែ​គេ​នៅតែ​អាច​បំបាក់​គូប្រកួត​ដែល​មើលស្រាល​ចង់​ជួប​ប្រកួត​ជាមួយ​គេ​នោះ​។ ដូច្នេះ​សម្រាប់​ការប្រកួត​ជាមួយ​ជឹម ចិ​ត្រា លើក​នេះ ពុំ​ដឹងថា សោ​ភ័​ណ្ឌ អាច​យកឈ្នះ​ជឹម ចិ​ត្រា បាន​ឬ​អត់​នោះទេ ? ។

ខាំ ផាន់​នី អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ត្រូវបាន​គេ​រំពឹងថា ភុ​ន សោ​ភ័​ណ្ឌ​ពុំ​អាច​យកឈ្នះ​ជឹម ចិ​ត្រា បានឡើយ ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu