Ad Code

យុវជន​ខ្មែរឥស្លាម​ម្នាក់ លួច​ទូរស័ព្ទ គេចខ្លួន​បាន​១​ថ្ងៃ ​​ប៉ូលិស​វាយខ្នោះ



រតនគិរី ​៖​ យុវជន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បាន​លុង ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​រូបគេ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទដៃ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៩ ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ មាណ រ៉ាវី ស្ថិត​ក្នុងភូមិ ៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អែល រ៉ាវី ភេទ ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទី​លំនៅ​ភូមិ​៣ សង្កាត់ កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​បាន​លុង​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu