Ad Code

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រកាស​រៀបចំ​ការប្រកួត​“Khmer Fight”​ជា​លើកដំបូង



សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានប្រកាស​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​លក្ខណៈ​អន្តរជាតិ​កម្ពុជា​-​បរទេស​ជា​លើកដំបូង ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​ប្រសិទ្ធិ​នាម​ថា​“Khmer Fight” ។​ព្រឹត្តិការណ៍​នេះ មានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភិរម្យ អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មានប្រសាសន៍ថា ការប្រកួត​“Khmer Fight”​នេះ ជា​ព្រឹត្តិការណ៍​លើកដំបូង​របស់​សហព័ន្ធ​ដែល​ធ្វើឡើង​ដើម្បី​ស្វែងរក​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ល្អៗ​សម្រាប់​ការប្រកួត​នានា​លើ​ឆាក​អន្តរជាតិ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដោយមាន​ការផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។

លោក​បាន​បន្តថា ការប្រកួត​“KhmerFight”​នេះ សហព័ន្ធ​បានជ្រើសរើស​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ឆ្នើម​៨​រូប ប៉ុន្តែ​មាន​៦​រូប ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡា​បរទេស​រួមមាន​កីឡាករ ពេជ្រ ម្ទេស​ខ្លាំង ទម្ងន់​៥៧​គ​.​ក្រ​, កីឡាករ សុខ ធី ទម្ងន់​៥៧​គ​.​ក្រ​, កីឡាករ ឡៅ ចិ​ត្ត្រា ទម្ងន់​៦០​គ​.​ក្រ , កីឡាករ ឡៅ ចន្ទ្រា ទម្ងន់​៦៧​គ​.​ក្រ​, កីឡាករ ឃុន ឌី​ម៉ា ទម្ងន់​៦៣.៥០​គ​.​ក្រ និង​កីឡាករ រឿង សោ​ភ័​ណ្ឌ ទម្ងន់​៦៩​គ​.​ក្រ ។​ចំណែក​២​ប្រកួត​ទៀត ជាការ​ប្រកួត​រវាង​កីឡាករ ធន់ មករា ជាមួយ កីឡាករ ឈុត សេរី​វ៉ាន់​ថង និង​កីឡាករ​ហ៊ីម សេរី ជាមួយ កីឡាករ សុខ រិ​ទ្ធ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu