ភ្នំពេញ ៖ ពិតជារឿងដ៏សោកសៅ និងក្រៀមក្រំបំផុត ក្រោយពីទទួលបានដំណឹង នៃការទទួលមរណភាពរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ស្របពេល នៃដំណឹងមរណភាពនេះដែរ គឺមានមហាជនជាច្រើនបានសម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសព។ គិតមកទល់ពេលនេះ លោកតា ប្រាជ្ញ ឈួន មានវ័យ៨៣ឆ្នាំហើយ ខណៈដែលលោកតាបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្មីៗកន្លងមកនេះ។
សូមបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ អាជីពជាអ្នកចាប៉ីរបស់ លោកតា ប្រាជ្ញ ឈួន គឺមានរយៈពេលជិត៧០ឆ្នាំមកហើយ ដោយក្នុងនោះលោកតាបានបន្សល់ទុកនូវស្នាដៃផ្នែកចាប៉ីជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយស្ដាប់។
កិត្តិសព្ទរបស់ លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន ដែលជាអ្នកប្រាជ្ញផ្នែកចាប៉ីដងវែងនោះ មិនត្រឹមតែល្បីខ្ទរខ្ទារសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យអ្នកចាប៉ីជំនាន់ក្រោយរក្សា និងចងចាំមិនភ្លេចនូវស្នាដៃរបស់លោកតាផងដែរ។
យ៉ាងណាមិញ កម្ពុជាថ្មី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន ខណៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏នឹងអញ្ជើញចូលរួមរំលែកទុក្ខនារសៀលនេះផងនោះ៕
Source: Kampuchea Thmey Daily
0 Comments