Ad Code

អ៊ូច ធា​រិ​ទ្ធ ផ្ដួល បូ​វី ទឹក​១ ខណៈ​លី រិទ្ធី ត្រូវ​តា​គួ​ន​សិ​ង្ហា ផ្ដួល​ទឹក​៣ លើស​ង្វៀន​ស្ទឹងមានជ័យ



​ប្រដាល់ ៖ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ បាន​ចំណាយពេល​មិន​ដល់​មួយ​ទឹក​ទេ ផ្ដួល​អ្នក​ប្រដាល់​ថៃ បូ​វី ព្រហ្ម​ថា​ន​ចៃ (Bovi Phrumthanchai ) ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី១​នៅក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា ​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៩។​

ស្ថានភាព​ប្រកួត​ពេលនោះ បូ​វី ព្រហ្ម​ថា​ន​ចៃ ត្រូវ​ម៉ឺន មេ​ឃា ទាត់​ឲ្យ​ដួល​លើ​រេញ​ដល់​ទៅ​៣​លើក និង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨២​លើក ហើយ​ដួល​លើក​ទី​៣ អាជ្ញាកណ្ដាល​ក៏​សម្រេច​បញ្ឈប់​លែង​ឲ្យ​ប្រកួត​តែម្តង។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ អ៊ូច ធា​រិ​ទ្ធ ផ្ដួល​ថៃ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី១នោះ។

កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​មុន​ថ្ងៃ​ចូលឆ្នាំ​នោះ (១៣​មេសា​២០១៩) អ៊ូច ធា​រិ​ទ្ធ គេ​បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ផេ​ត​វី​មុត (Petchvimutti) ក្នុង​ទឹក​ទី​១​ដែរ។​

ចំពោះ លី រិទ្ធី អ្នក​ប្រដាល់​ជើង​ថ្មី មកពី​ក្លិប​មី​ស្ទ័​រលី​គុន​ខ្មែរ​ខេត្តសៀមរាប ត្រូវ​អ្នក​ប្រដាល់​ថៃ តា​គួ​ន​សិ​ង្ហា ថ​.​ចតុ​ថេ​ន ( Takunsingha Thor.Jatutan) ផ្តួលឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។​

តា​គួ​ន​សិ​ង្ហា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ដែលមាន​បទពិសោធន៍​លើ​រេញ​ច្រើន និង​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ជាមួយ​ជើង​ខ្លាំងៗ​របស់​កម្ពុ​ជាច្រើន​នាក់​មកហើយ។​ ដូច្នេះ រឿង​អី​ដែល​លី រិទ្ធី អ្នក​ប្រដាល់​ជើង​ថ្មី​របស់​កម្ពុជា​យើង ទប់ទល់​ជាមួយ​បាន​នោះ។

តែ​យ៉ាងណា​លី រិទ្ធី​នេះ គេ​ឡើង​ប្រកួត​ជំនួស​វង្ស ណ​យ ដែល​គេ​ផ្គូ​អោយ​ជួប​តា​គួ​ន​សិ​ង្ហា​នេះ ប៉ុន្តែ​ដោយសារ​វង្ស ណ​យ គេ​មាន​សុខភាព​មិនល្អ ឈឺក្រពះ មិនអាច​ឡើង​ប្រកួត​បាន​នោះ ក៏​សាក​ឲ្យ​លី រិទ្ធី ឡើង​ប្រកួត​ជំនួស​ទៅ។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជន សាវុធ អ្នក​ប្រដាល់​ក្លិប​កងពល​ដឹក​ជញ្ជូន​លេខ​៩០ ដែល​ឡើង​ប្រកួត​សងសឹក​ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នោះ គឺ​សងសឹក​មិនបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់​ពិន្ទុ​ម៉ន វ៉ា​ន្នី ទៀត។

ចំណែក មិត្ត ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​អាវុធហត្ថ​ស្រុក​រុក្ខ​គិរី ដែល​មកពី​ខេត្តបាត់ដំបង​នោះ បាន​វាយ​ឈ្នះ​ឌី​ន ថៃ​ណា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ពិន្ទុ ហើយ​ជុំ មាន​អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ឈ្នះ សំណាង សុខ​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu