Ad Code

អភិបាលខេត្ត​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ជួយ​ដល់​វិស័យ​កសិកម្ម​


បន្ទាយមានជ័យ ៖ លោក គោ ​ស៊ុំ​សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ស្រុក​.​ក្រុង​ ត្រូវ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​ច្រើន ​ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​ការ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ខេត្តបន្ទាយមានជ័យ​ នា​ព្រឹក​ថ្ងៃទី​១៣ ​ខែ​មករា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ។ លោក គោ​ស៊ុំ សារឿ​ត បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ចាត់​អធិកភាព​អំពី​មូលហេតុ​ និង​ស្ថានភាព​ឆ្នាំ​២០១៤​ របស់​អ្នក​ពាក់ព័ន្ធ​ដែល​មាន​ការ​ចូល​រួម​មាន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​.​ស្រុក​.​ក្រុង​.​ឃុំ​សង្កាត់​និង ​មន្ត្រី​ពាក់ព័ន្ធ​ ដែល​បាន​ចូលរួម​មាន​សមាជិក​២០០​នាក់។ លោក​បាន​បញ្ជាក់​ថា​ ដោយ​យោង​តាម​សេចក្តី​រាយការណ៍​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​.​ក្រុង​.​ឃុំ​.​សង្កាត់​ក្នុង​ឆ្នាំ​២០១៤​នេះ​ គឺ​មាន​ការ​អភិវឌ្ឍន៍​មាន​ដូចជា ​វិស័យ​ផ្លូវថ្នល់ ​វិស័យ​អប់រំ​ តែ​នៅ​ឆ្នាំ​២០១៤​នេះ ​នៅ​ខ្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ​យ៉ាងច្រើន​ដើម្បី​ផ្តល់​លើ​វិស័យ​កសិកម្ម ​ព្រោះ​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​កំពុង​ផ្លាស់ប្ដូរ​ពី​ធ្វើ​ស្រូវវស្សា​នាំគ្នា​ពេញនិយម​ធ្វើ​ស្រូវប្រាំង ​ដែល​ស្រូវ​ដើមរដូវ​ដែល​ជួប​បញ្ហា​កង្វះខាត​ទឹក​ដាក់​ស្រូវ​។ លោក គោ​ស៊ុំ សារឿ​ត បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ស្រុក​.​ក្រុង​.​ឃុំ​សង្កាត់​ត្រូវតែ​អភិវឌ្ឍន៍​ធារាសាស្ត្រ​ដើម្បី​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​ចង់បាន​ ជាពិសេស​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ស្រុក​ក្រុង​ និង ​ឃុំ​ ភូមិ​ផង​ដែរ​។ ដើម្បី​ជួយ​លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៥​នេះ​ និង​ធ្វើស្រែ​ឲ្យ​គ្រប់​ផែនការ​ដែល​រដ្ឋ​បាន​ដាក់​ជូន៕ គង្គា​


Post a Comment

0 Comments

Close Menu