Ad Code

ស្ថាន​ទម្ងន់ទោស​ដោយឡែក​ខ្លះៗ​ ​

ក្រុម​មានការ​ចាត់តាំង​(​មាត្រា​៧៧​ក្រមព្រហ្មទណ្ឌ​)

ក្រុម​មានការ​ចាត់តាំង​គឺជា​ការប្រមូលផ្តុំ​ដែល​បាន​បង្កើតឡើង ឬ​ជា​សន្ទិដ្ឋភាព​បាន​ធ្វើឡើង ដើម្បី​ត្រៀម​រៀបចំ ឬ​ប្រព្រឹត្ត​បទល្មើស​មួយ​ឬ ច្រើន​។​

ការគិត​ទុកជាមុន (​ម ៧៨)

ការគិត​ទុកជាមុន គឺជា​គម្រោង​ដែល​បង្កើត ឡើង​មុន​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​។​

ការកាប់​គាស់​ទម្លុះទម្លាយ​

ការកាប់​គាស់​ទម្លុះទម្លាយ​គឺជា​អំពើ​បង្ខំ​ធ្វើ ឲ្យ​ខូចខាត ឬ​បំផ្លិចបំផ្លាញ​គ្រឿង​បិទទ្វារ ឬ​របង​ទោះបី​មាន​ប្រភេទ​យ៉ាងណាក៏ដោយ​។​

ត្រូវ​ចាត់ទុក​ដូចជា​ការកាប់​គាស់​ទម្លុះទម្លាយ ៈ

-​ការប្រើប្រាស់​កូនសោ​ក្លែង​។​

២ ការប្រើប្រាស់​កូនសោ​ដែល​បានមក​ដោយ ឧបាយកល​ទុច្ចរិត​។​

៣ ការប្រើប្រាស់​ឧបករណ៍​ដើម្បី​ធ្វើ ឲ្យ​គ្រឿង​បិទ​មានដំណើរ​ការ​ដោយ​គ្មាន​ការបង្ខំ ការខូចខាត ឬ​ការបំផ្លិចបំផ្លាញ​ទេ​។​

ការ​ផ្លោះ​របង​ចូល​

ការ​ផ្លោះ​របង​ចូល​គឺជា​អំពើ​ចូលទៅក្នុង​ទី កន្លែង​ណាមួយ​ដោយ​ឆ្លង​របង ឬ​ដោយ​ចូល តាម​ទ្វារ ឬ​បង្អួច ដែល​មិនមែន​សម្រាប់​ធ្វើជា ផ្លូវ​ចូល​ទេ​។​

អាវុធ និង​វត្ថុ​ដែល​ត្រូវបាន​ចាត់ទុក​ដូច​អាវុធ​

អាវុធ​គឺជា​វត្ថុ​ទាំងអស់​ដែល​ធ្វើឡើង​ដើម្បី សម្លាប់ ឬ​ធ្វើ ឲ្យមាន​របួស​។​

ត្រូវបាន​ចាត់ទុក​ដូចជា​អាវុធ វត្ថុ​ដទៃទៀត ដែល​អាចធ្វើ​ ឲ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស នៅក្នុង​ករណី​ដូចតទៅ:

-​វត្ថុ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​សម្លាប់​ធ្វើ ឲ្យរ​បួស ឬ​គំរាមកំហែង​។​

-​វត្ថុ​មាន​ទីដៅ​សម្រាប់​សម្លាប់ ធ្វើ ឲ្យ មាន​របួស ឬ​គំរាមកំហែង​។​

ការប្រើប្រាស់​សត្វ​ដើម្បី​សម្លាប់​ធ្វើ ឲ្យ របួស ឬ​គំរាមកំហែង​ត្រូវ​ចាត់ទុក​ដូច​បាន​ប្រើ ប្រាស់​អាវុធ​ដែរ​។​

ការ​ពួនស្ទាក់​

ការ​ពួនស្ទាក់​គឺជា​អំពើ​ឃ្លាំចាំ​ជនរងគ្រោះ នៅ​ទីកន្លែង​ណាមួយ​ក្នុង​រយៈពេល​មួយរយៈ ដើម្បី​ប្រព្រឹត្ត​បទល្មើស​។​

អនុភាព​នៃ​ការមិន​រាងចាល​

ការមិន​រាងចាល​មាន​អនុភាព​នាំ ឲ្យមាន ការបន្ថែម​ទំងន់​អតិបរមា​នៃ​ទោស​ដាក់​ពន្ធ​នា គារ​ចំពោះ​បទល្មើស​ឧក្រិដ្ឋ ឬ​ម​ជ្ឃិ​ម​នៅក្នុង លក្ខខណ្ឌ​ដែលមាន​ចែង​ដោយ​កថាភាគ​នេះ.

លក្ខខណ្ឌ​នៃ​ការមិន​រាងចាល​

ការមិន​រាងចាល​ត្រូវ​បានកើត​ក្នុងករណី​ណា មួយ​ដូចតទៅ:

-​កាលបើ​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវបាន ផ្តន្ទាទោស​ជា​ស្ថាពរ​រួចហើយ​ពីបទ​ឧក្រិដ្ឋ បុគ្គល នោះបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ថ្មី​ទៀត​នៅក្នុង​រយៈ ពេល​១០​ឆ្នាំ​។​

-​កាលបើ​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវបាន ផ្តន្ទាទោស​ជា​ស្ថាពរ​រួចហើយ​ពីបទ​ឧក្រិដ្ឋ​បុគ្គល នោះបាន​ប្រព្រឹត្ត​បទមជ្ឈិម​ក្នុង​រយៈពេល​៥ ឆ្នាំ​។​

-​កាលបើ​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវបាន ផ្តន្ទាទោស​ជា​ស្ថាពរ​រួចហើយ​ពីបទ​មជ្ឈិម​ដោយ ត្រូវ​ជាប់ពន្ធនាគារ​ស្មើ ឬ​លើសពី​៣​ឆ្នាំ​បុគ្គល នោះបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

-​កាលបើ​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវបាន ផ្តន្ទាទោស​ជា​ស្ថាពរ​រួចហើយ​ពីបទ​មជ្ឈិម​បុគ្គល នោះបាន​ប្រព្រឹត្ត​បទមជ្ឈិម​ដែល​នៅក្នុង​រយៈ ពេល​៥​ឆ្នាំ​។​

រយៈពេល​១០​ឆ្នាំ​និង​៥​ឆ្នាំ​ចាប់ផ្តើម​គិតពី​ថ្ងៃ ដែល​សេចក្តីសម្រេច​ផ្តន្ទាទោស​ចំពោះ​បទល្មើស ទី​១​ចូល​ជា​ស្ថាពរ​៕

អង្គ កុលបុត្រ​

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​

Post a Comment

0 Comments

Close Menu