Ad Code

លទ្ធផល​ការប្រកួត​ហែល​ទឹក​ពានរង្វាន់​យុវជន​ថ្ងៃ​ដំបូង

ការប្រកួត​កីឡាហែលទឹក​ពានរង្វាន់​យុវជន ​ដែល​ឧបត្ថម្ភ​ដោយ ​K-Cement នៅ​ល្ងាច​ថ្ងៃ​ទី​៦​ខែ​មករា ដែលជា​ថ្ងៃ​ដំបូង​នោះ មាន​រហូតដល់​ទៅ​១១​វិញ្ញាសា ដែល​វិញ្ញាសា​ភាគច្រើន​គឺជា​ការប្រកួត​ជម្រុះ​តាម​ស៊េរី​ប៉ុណ្ណោះ។

បើតាម​លោក​ហែម ថុ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា ឲ្យដឹង​នោះ​ថា មានតែ​វិញ្ញាសា​ហែល​១០០​ម៉ែត្រ របៀប​កង្កែប​នារី​អាយុ​លើ​១៦​ឆ្នាំ​តែមួយ ប៉ុណ្ណោះ ដែល​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែល​វិញ្ញាសា​នេះ មាន​កីឡាការិនី​ចូលរួម​ចំនួន​តែ ៤ រូប​ប៉ុណ្ណោះ។

វិញ្ញាសា​នេះ ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី សមាគម​ក្រសួងមហាផ្ទៃ​ដែល​ហែល​ក្នុង​ថិរវេលា​១​នាទី​២៦​វិនាទី​១២។ ចំណាត់ថ្នាក់​លេខ ​២ កីឡាការិនី​សុខ វរ​ល័ក្ខណ វិទ្យាល័យ​ជម្ពូ​វ័​ន្ដ​ហែល​ក្នុង​ថិរវេលា​១​នាទី​២៨​វិនាទី ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី​សេង សម្ផស្ស ក្លឹប​គមនាគមន៍​ថិរវេលា​១​នាទី​៤០​វិនាទី​៤១។

ចំពោះ​វិញ្ញាសា​ដទៃទៀត​នោះ មាន​ហែល​១០០​ម៉ែត្រ​របៀប​សេរី​បុរស​អាយុ​លើ​១៦ ឆ្នាំ​មាន​២​ស៊េរី ដែល​លេខ​១​ក្នុង​ស៊េរី​នេះ គឺ​កីឡាករ ធឿន ចាន់ថុល ប្រើ​ថិរវេលា​១​នាទី​០១​វិនាទី​០១ លេខ​២ កីឡា​ករហែម ថុ​ន​ពន្លឺ ថិរវេលា ១​នាទី​០២​វិនាទី​១៦ លេខ​៣ កីឡាករ​ចេង ពិរោទ ថិរវេលា ១​នាទី​០២​វិនាទី​៦៩។ អ្នក​ជាប់​លេខ​ទាំងបី​នេះ មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ដូចគ្នា។ ហែល​៥០ ម៉ែត្រ​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ លេខ​១​ក្នុង​ស៊េរី​នេះ គឺ​កីឡាករ ម៉េ​ត សុភ​ក្ត្រា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ថិរវេលា​៣១​វិនាទី​៣៦ លេខ​២ កីឡាករ ប៊​ន កៅ​លាង ខេត្តកំពង់ចាម ថិរវេលា​៣២​វិនាទី​៣៨ និង​លេខ​៣​កីឡាករ​ឆោម ច័ន្ទ​ថន ក្រសួងមហាផ្ទៃ ថិរវេលា ៣៣​វិនាទី​២៩។

ចំណែក​វិញ្ញាសា​ហែល​៥០​ម៉ែត្រ​របៀប​កង្កែប​នារី​អាយុ​ក្រោម​១៦​ឆ្នាំ​វិញ លេខ​១​ក្នុង​ស៊េរី​នេះ គឺ​កីឡាការិនី​ម៉េ​ត ម៉ា​រី​យ៉ាន ក្រសួងមហាផ្ទៃ ថិរវេលា​៤៦​វិនាទី​៤៩ លេខ​២​កីឡាការិនី ម៉ក់ បុប្ផា ខេត្តកំពង់ចាម ថិរវេលា ៤៨​វិនាទី​៥៣ និង​លេខ​៣​កីឡាការិនី អ៊ុំ រាជ្យ​នី​ធម៌ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ថិរវេលា​៥៨​វិនាទី​៤១។

សម្រាប់​ការប្រកួត​ក្នុង​ថ្ងៃ​ទី​ពីរ​(០៧​មករា​២០១៥)​នេះ ជា​ការ​ប្រកួត​បញ្ចប់​លើ​វិញ្ញាសា​១០០​ម៉ែត្រ​កង្កែប​បុរស​អាយុ​លើ​១៦​ឆ្នាំមាន​២​ស៊េរី វិញ្ញាសា​១០០​ម៉ែត្រ​សេរី​នារី​អាយុ​លើ​១៦​ឆ្នាំ។

វិញ្ញាសា​ហែល​៥០​ម៉ែត្រ​កុមារា​អាយុ​ក្រោម​១២​ឆ្នាំមាន​៣​ស៊េរី វិញ្ញាសា​ហែល​៥០​ម៉ែត្រ​របៀប​សេរី​កុមារី​អាយុ​ក្រោម​១២​ឆ្នាំមាន ២ ស៊េរី ។ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​របៀប​សេរី​នារី​អាយុ​ក្រោម​១៦​ឆ្នាំ​និង វិញ្ញាសា​១០០​ម៉ែត្រ​ហែល​របៀប​កង្កែប​បុរស​អាយុ​ក្រោម​១៦​ឆ្នាំមាន​៣ ស៊េរី។

តាម​ការគ្រោងទុក ការប្រកួត​កីឡាហែលទឹក​ពានរង្វាន់​យុវជន នេះ នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែ​​មករា​ ឆ្នាំ​២០១៥​នេះ៕

Post a Comment

0 Comments

Close Menu