ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប្រជាជននាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ចាត់ការចាមច្បាប់ ដោយចោទប្រកាន់ថាបានគាស់ផ្ទះ លួចទ្រព្យសម្បត្តិ បន្ទាប់ចាប់ខ្លួនបានភ្លាមៗកាលពីម៉ោងប្រហែល៤ទៀបភ្លឺ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ កែវ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់
សង្កាត់ស្ទឹងមានជ័យ ជាជនជាប់ចោទដែលត្រូវបានប៉ូលិសឃាត់ខ្លួន។
លោក គឹម វាសនា អាយុ៣៤ឆ្នាំ មុខរបរលក់គ្រឿងទេស និងជាជនរងគ្រោះបានរាយការណ៍ប្ដឹងសមត្ថកិច្ចមូលដ្ឋានថា នៅមុនពេលកើតហេតុ កាលពីល្ងាច គាត់និងប្រពន្ធបានបិទទ្វារតូបលក់ដូរចាក់សោទ្វាររបងផ្ទះចូលដេកនៅវេលាម៉ោង៩យប់។ លុះពេលម៉ោងប្រហែល៤ទៀបភ្លឺព្រឹកឈានចូលថ្ងៃទី០៤ គាត់ក្រោកពីដំណេកបើកទ្វារមើលមុខផ្ទះ ស្រាប់តែឃើញទ្វាររបងបើកចំហធ្លុងពេលភ្លាមៗនោះគាត់ក៏បានរូតរះចេញមកខាងក្រៅរបងឃើញជនជាប់ចោទកំពុងអូសរទេះអេតចាយដឹកធុងក្លាសេទឹកកករបស់គាត់ក៏នាំគ្នាស្ទាក់ចាប់ខ្លួនឃាត់ប្រគល់ឲ្យប៉ូលិសមូលដ្ឋានចាត់ការតាមច្បាប់តែម្តង៕ សឿន

0 Comments