Ad Code

គណៈបញ្ជាការ​ខណ្ឌ​សែន​សុខ​ធ្វើ​រដ្ឋបាល​តាម​ផ្ទះជួល​ឃាត់ខ្លួន​មនុស្ស​៦នាក់​ ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​

ភ្នំពេញ ៖ បុរស​ចំនួន​៦​នាក់​ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​របស់​គណៈបញ្ជាការ​ឯកភាព​ ខណ្ឌ សែន​សុខ​ចាប់ខ្លួន​ជាក់ស្តែង​ ពីបទ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង​ញៀន កាលពី​ល្ងាច​ថ្ងៃទី​០៣​ខែមករា​ឆ្នាំ ២០១៥ នៅក្នុង​បន្ទប់​ផ្ទះជួល ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ។

មនុស្ស​ជាប់ចោទ​ទាំង​៦​នាក់​នោះ ១​ឈ្មោះ ឆាយ ឡុង អាយុ​២៣​ឆ្នាំ ( ជាប់ចោទ​ជួញដូរ ) មាន​ទីលំនៅ សង្កត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ២ ឈ្មោះ ជឿន សុវណ្ណ​សំ​រិ​ទ្ឋ អាយុ​២២​ឆ្នាំ​នៅ​សង្កាត់វាលវង់ ខណ្ឌ​៧​មករា។ ៣ ឈ្មោះ សំ តារា អាយុ​១៨ ឆ្នាំ​សិស្សសាលា​បាក់​ទូក​នៅ​សង្កាត់​អូរ
ឫស្សី​ ខណ្ឌ​៧​មករា​។ ៤ ឈ្មោះ សឹង ចេស្តារ អាយុ ១៨​ឆ្នាំ នៅ​សង្កាត់​អូរ​ឫស្សី ២ ខណ្ឌ ៧​មករា។
៥ ឈ្មោះ ប្រាក់ សុភាសិត​អាយុ​២៥​ឆ្នាំ​នៅ​ជិត​បន្ទាយ​ក្រាំងចេក​ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ៦​ឈ្មោះ​ប៉ាង សុជាតិ អាយុ ២២​ឆ្នាំ នៅ​ភូមិ រោងចក្រ​សង្កាត់ ភ្នំពេញ​ថ្មី ។ ជន​បន្ទាប់​ទាំង​៥​នាក់​ជាប់ ចោទ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់។
មូល​ហេតុដែល​នាំឱ្យមាន​ការចាប់ខ្លួន​ជនជាប់ចោទ​​ខាងលើ​នោះ គឺ លោក លី សា​វេតប្រធាន​គណបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច ចំរុះ​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ​តាម​ផ្ទះជួល​ក្នុង​តំបន់​នោះ​ក៏​បាន​ប្រទះឃើញ​ពួកគេ​កំពុង​ប្រមូលផ្តុំ​គ្នា​សេព​គ្រឿងញៀន​ ហើយ​រកឃើញ​គ្រឿងញៀន​សេសសល់​មួយកញ្ចប់ និង​ឧបករណ៍​សំរាប់​សេព​មួយចំនួន​ក៏​ឃាត់ខ្លួន​តែម្តង​៕

Post a Comment

0 Comments

Close Menu