Ad Code

​ឈ្មួញ​រូបិយប័ណ្ណ​ បាន​ចាប់ផ្ដើម​ឆ្នាំ​២០១៥ ​នូវ​ជ័យជម្នះ​ដ៏​ក្ដៅ​បំផុត​របស់​ពួកគេ​​

ឈ្មួញ​រូបិយប័ណ្ណ​ បាន​ចាប់ផ្ដើម​ឆ្នាំ​២០១៥​នូវ​ជ័យជម្នះ​ដ៏ក្ដៅ​បំផុត​របស់​ពួកគេ​ នៅក្នុង​រយៈ​ពេល​មួយ​ទសវត្ស​មកនេះ។
តារាង​ប្រាក់ចំណេញ​នៃការ​ប្ដូរ​រូបិយប័ណ្ណ​បរទេស​ បាន​កើន​ឡើង​នៅក្នុង​រយៈពេល​៦ខែ​កន្លង​មក​ ជារយៈពេល​វែង​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៥មក​ និងបាន​ប្រែ​ក្លាយ​ឆ្នាំ​កន្លង​មក​ទៅ​ជា​ឆ្នាំ​ល្អបំផុត​ចាប់តាំ​ងពី​ឆ្នាំ​២០០៨ ដោយបាន​​កត់សម្គាល់​នូវ​ការ​ចាប់ផ្ដើម​មានសកម្មភាព​ឡើង​វិញ​ចំពោះ​ឈ្មួញ​ទាំង​ឡាយ ​ដែល​នៅក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ខែ​កញ្ញា​ និង​ដែល​បាន​ប្រឈម​នឹង​ការ​ខាត​បង់​នៅឆ្នាំ​ទី៤ ​ដោយ​សារ​ឱកាស​មាន​កម្រិត​ទាប​ក្នុង​ការ​រកប្រាក់។

កាតាលីករ​សម្រាប់ការ​ប្ដូរ ​ដែល​បាន​កើន​ឡើង​ជាមួយ​ការ​ខុស​គ្នា​នៅ​ក្នុង​នយោបាយ​ហិរញ្ញ​វត្ថុ​បាន​ជួយ​ដល់​ប្រាក់ដុល្លារ​ ឲ្យស្ទុះ​ឡើង​កាន់តែ​ខ្ពស់​នៅក្រោម​សម្ពាធ​រូបិយប័ណ្ណ​នានា​ដូច​ជា​ប្រាក់​អឺរ៉ូ ប្រាក់​ Krone របស់​ប្រទេស​ន័រវេស និង​ប្រាក់​ដុល្លារ​របស់​ប្រទេស​អូស្ដ្រាលី​ជាដើម។
ដំបូង​ប្រធាន​ធនាគារ​កណ្ដាលអឺរ៉ុប​ លោក Mario Draghi បាននិយាយ​ថា ធនាគារកណ្ដាល​បាន​ត្រៀ​ម​ខ្លួន​រួចហើយ​ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រឆាំង​តប​អតិផរណា​ដែល​យឺត។ បន្ទាប់​មក​​ធនាគារ​របស់​ជប៉ុន​ បាន​ពង្រីក​កា​រផ្គត់​ផ្គង់​​នៃ​ប្រាក់​យេន​តាម​រយៈ​កម្មវិធី​ធ្វើ​ឲ្យ​ធូរ​ស្បើយ​បរិមាណ​ភាព​របស់ខ្លួន។ ឥឡូវ​នេះ​ប្រធាន Federal Reserve លោក​ស្រី Janet Yellen កំពុង​តែ​រៀបចំ​ដើម្បី​ដំឡើង​អត្រាប្រាក់​ការ​នៅឆ្នាំ​នេះ។
លោក Gordon Ibrahim អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​នៅ​ Black Rock Inc. នៅទីក្រុង​ឡុងដ៍​បាន​និយាយ​ថា ពាក់​កណ្ដាល​ទី២​នៃ​ឆ្នាំ​ មាន​ការ​លើក​ទឹកចិត្ដ​យ៉ាង​ច្រើន​សម្រាប់​យើង​ចេញ​ពី​ទស្សនៈ​នៃការ​បង្កើត​នូវ​ផលចំណេញ​ពីរូបិយ​ប័ណ្ណ។ យើង​តែងតែ​ប្រុង​ប្រយ័ត្ន​អំពី​ថា តើ​បញ្ហា​នេះ​មាន​និរន្ដរភាព​ដែរ ​ឬក៏យ៉ាងណា​នោះ?ប៉ុន្ដែ​យើង​មាន​សុទិដ្ឋិនិយម។ យើង​បាន​បង្កើន​នូវ​ការ​ទុក​ដោយ​ឡែក​នូវ​រូបិយប័ណ្ណ​មួយចំនួន​នៃ​មូលនិធិ​របស់​យើង។
ការខុសគ្នា​នៅក្នុង​នយោបាយ​ហិរញ្ញវត្ថុ​ដែល​បាន​ទល់ទ្រ​ប្រាក់​ចំណេញ ​នៅក្នុង​ទីផ្សារ​ប្ដូរ​រូបិយ​ប័ណ្ណ​បរទេស ​នឹង​បន្ដ​កើត​មាន​ទៀត។ លោក Jane Foley អ្នក​យុទ្ធ​សាស្ដ្រ​ជាន់ខ្ពស់​នៅ Rabobank International បាន​និយាយ​ឲ្យ​ដឹង​​ដូច្នេះ៕
ថាលីយ៉ាន

Post a Comment

0 Comments

Close Menu