ការរឹតបន្ដឹងថ្មីស្ដីពីប្រជាជនសីុរី ដែលកំពុងចូលប្រទេសលីបង់ បានចូលជាធរមាននៅថ្ងៃចន្ទ ដោយបានរឹតបន្ដឹងថែមទៀតចំពោះលំហូរនៃពួកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលកំពុងព្យាយាមរត់គេចពីសង្គ្រាមនោះ។ ពីមុន ការធ្វើដំណើររវាងប្រទេសទាំងពីរពុំមានការរឹតបន្ដឹងទូទៅទេ ប៉ុន្ដែឥឡូវនេះប្រជាជនសីុរីត្រូវមានទិដ្ឋាការ។
វាគឺជាការរឹតបន្ដឹងចុងក្រោយបង្អស់នៅក្នុងវិធានការជាបន្ដបន្ទាប់ ដើម្បីបញ្ឈប់លំហូរជនភៀសខ្លួន។ ប្រទេសលីបង់ បានធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនជាងមួយលាននាក់រួចទៅហើយ។
គេមិនច្បាប់ថា តើច្បាប់នេះនឹងមានគោលបំណងសម្រាប់ជនភៀសខ្លួនសីុរី ជាច្រើននាក់ដែលស្ថិតនៅក្នុងប្រទេសស្រាប់ ហើយមិនបានចុះឈ្មោះជាជនភៀសខ្លួននោះ ឬយ៉ាងណានោះទេ។
មុនពេលឥឡូវនេះ ជនភៀសខ្លួនសីុរីអាចស្ថិតនៅក្នុងប្រទេសលីបង់ រហូតទៅដល់៦ខែដោយស្វ័យប្រវត្ដិ។ ស្ថិតនៅក្រោមវិធានការថ្មីជនភៀសខ្លួនសីុរី ដែលកំពុងរង់ចាំចូលប្រទេសលីបង់នោះនឹងត្រូវបំពេញបែបបទមួយចំនួនដើម្បីឲ្យគេផ្ដល់ទិដ្ឋាការនៅឯព្រំដែន។
ប្រជាជនសីុរី ដែលមកធ្វើការនៅក្នុងប្រទេសលីបង់ ក៏នឹងត្រូវមានការធានាពីបុគ្គល ឬក្រុមហ៊ុនលីបង់ដែរ។
រដ្ឋាភិបាលលីបង់និយាយថា ចំនួនជនភៀសខ្លួនពិតប្រាកដនៅក្នុងប្រទេសប្រហែល១.៦លាននាក់៕
រឹទ្ធ

0 Comments