ការស្ទង់សេដ្ឋកិច្ចបានបង្ហាញថា សេដ្ឋកិច្ចពិភពលោកបានបញ្ចប់ឆ្នាំ២០១៤ នៅក្នុងស្ថានភាពដ៏ផុយស្រួយមួយ នៅពេលដែលរោងចក្រទាំងឡាយបានតស៊ូរក្សាការរីកចម្រើននៅទូទាំងអឺរ៉ុប និងអាស៊ី បន្ថែមការគាបសង្កត់ទៅលើធនាគារកណ្ដាល ដើម្បីអនុវត្ដការជំរុញថែមទៀត។
សម្ពាធតម្លៃចុះខ្សោយនៅទូទាំងទ្វីប បានផ្ដល់បន្ទប់សម្រាប់ធនាគារប្រជាជនចិន និងធនាគារកណ្ដាលអឺរ៉ុបធ្វើថែមទៀតដើម្បីធ្វើឲ្យអតិផរណាកើនឡើង និងគាំទ្រការរីកចម្រើន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានធនាគារអឺរ៉ុប(ECB) លោក Mario Draghi បានពន្យុះក្ដី សង្ឃឹមថា លោកនឹងធ្វើឲ្យកាន់តែច្បាស់នូវជំហានទាំងឡាយនៅក្នុងខែនេះ ដោយបាននិយាយថា ECB បានឈរត្រៀមខ្លួនរួចហើយដើម្បីឆ្លើយតបចំពោះគ្រោះថ្នាក់នៃបរិត្ដផរណា។ ទិន្នន័យតម្លៃអ្នកប្រើប្រាស់សម្រាប់តំបន់ចាយប្រាក់អឺរ៉ូបនៅថ្ងៃទី០៧ ខែមករា ត្រូវបានគេរំពឹងដ៏ទូលំទូលាយថា នឹងបង្ហាញនូវការធ្លាក់ចុះមួយនៅក្នុងក្របខណ្ឌប្រចាំឆ្នាំ ECONEZ។
គ្រោះថ្នាក់នៃបរិត្ដផរណាឡើងខ្ពស់ខ្លាំងជាមួយសេដ្ឋកិច្ចអឺរ៉ុបនៅនឹងមិនរីកចម្រើននោះនឹងជំរុញ ECB ដើម្បីទិញប្រាក់បំណុលដែលខ្ពស់បំផុតនៅដើមឆ្នាំ២០១៥។
ការផលិតនៅតំបន់ចាយប្រាក់អឺរ៉ូបានសម្រេចកាលពីឆ្នាំទៅនៅលើកំណត់សម្គាល់បង្ក្រាបមួយ ខណៈដែលទិន្នផលការ បញ្ជាទិញថ្មី និងការងារទាំងអស់នេះមានការរីកចម្រើនដ៏ស្ពឹកស្រពន់។ មានការព្រួយបារម្ភផងដែរ ចំពោះអ្នកធ្វើនយោបាយមានសកម្មភាពខ្សោយនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ចំណែកការធ្លាក់ចុះក៏មានលក្ខណៈជ្រាលជ្រៅផងដែរនៅប្រទេសបារាំង ដែលជាសេដ្ឋកិច្ចធំបំផុតទី២របស់ប្លុកអឺរ៉ុប។
វិស័យរោងចក្រដ៏ធំសម្បើមរបស់ប្រទេសចិនហាក់ដូចជាបានបាក់បែកនៅក្នុងខែធ្នូ ហើយអ្នកផលិតនៅទូទាំងតំបន់បានតស៊ូជាមួយតម្រូវការដែលចុះខ្សោយទាំងនៅក្នុងស្រុក និងនៅបរទេស។ PMI ផ្លូវការរបស់ចិនបានរអិលចុះ៥០.១នៅក្នុងខែធ្នូ ពី៥០.៣ភាគរយនៅក្នុងខែវិច្ឆិកា នៅក្នុងកម្រិតទាបបំផុតនៃឆ្នាំ។ អ្នកវិភាគជាច្រើនសង្ស័យថា ការរីកចម្រើនសេដ្ឋកិច្ចឆ្នាំ២០១៤របស់ចិន ស្ថិតនៅក្រោមទិសដៅរបស់រដ្ឋាភិបាល៧.៥ភាគរយ ធ្វើឲ្យការរីកចម្រើនខ្សោយបំផុតនៅក្នុងរយៈពេល២៤ឆ្នាំ។
នៅប្រទេសឥណ្ឌាក៏ដូចគ្នា អតិផរណាបានធ្លាក់ទាបមកនៅតែ៤.៣៨ភាគរយប្រចាំឆ្នាំ ជាកម្រិតទាបបំផុតចាប់តាំងពីរដ្ឋាភិបាលចេញផ្សាយទិន្នន័យនៅក្នុងឆ្នាំ២០១២។ នៅកូរ៉េខាងត្បូង តម្លៃរបស់អ្នកប្រើប្រាស់រីកចម្រើននៅក្នុងកម្រិតយឺតបំផុតនៅក្នុងរយៈពេលជាង១៥ឆ្នាំនៅក្នុងខែធ្នូ បើកទ្វារចំហសម្រាប់ការកាត់បន្ថយអត្រាថែមទៀតនៅទីនោះ៕
ថាលីយ៉ាន

0 Comments