Ad Code

ការ​ចំណាយ​ទៅ​លើ​ការ​កសាង​ផ្លូវ​រថ​ភ្លើង​ក្រោម​ដី​របស់​សិង្ហបុរី​ ជំរុញ​វិស័យ​សំណង់​ឲ្យ​ស្ទុះ​ឡើង​ ខណៈ​ការ​រីកចម្រើន​យឺត

មន្ទីរ​ពេទ្យ​ថ្មី​មួយ​ និង​ខ្សែ​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ប្រហែល​ជា​ជួយ​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​សិង្ហបុរី​ ឲ្យ​រីកចម្រើន​ជាង​គេ​នៅ​ក្នុង​ត្រី ​មាស​កន្លងមក​នៅ​ក្នុង​មួយ​ឆ្នាំ​ ជា​កន្លែង​ដ៏​ភ្លឺ​ថ្លា​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ ក្រៅ​ពី​នេះ​បាន​ទទួល​រង​ឈឺចាប់​ដោយ​ការ​ប្រែប្រួល​របស់​សេដ្ឋកិច្ច​ពិភព ​លោក​មួយ​ ដែល​បាន​ជា​សះស្បើយ​ឡើងវិញ​នោះ។

វិស័យ​សំណង់​ដែលមាន​ចំនួន​៤.៤​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) កាល​ពី ឆ្នាំ​ទៅនោះ បាន​កើន​ឡើង​៨ភាគរយ​នៅក្នុង​រយៈ​ពេល​៣ខែ​រហូតដល់ខែធ្នូ​ពី​រយៈពេល​មុន។ នេះ​បើតាម​ទិន្នន័យ​បានបង្ហាញ​ឲ្យដឹង​នៅថ្ងៃ​អាទិត្យ។ ការ​ផលិត​ដែលមានចំនួន​១៨.៦ភាគ​រយ​បាន​រួញ​​មកនៅ​៥.៨ភាគរយ។​
យោង​ទៅតាម​លោក Michael Wan អ្នក​វិភាគ​ម្នាក់​នៅ​ Credit Suisse Group AG នៅសិង្ហ​បុរី​បាន​ឲ្យដឹងថា សេដ្ឋកិច្ច​ដែលពឹងផ្អែក​លើ​ការ​នាំចេញ​របស់​ប្រទេស​សិង្ហបុរី​ បាន​រីកចម្រើន​តិច​ជាង​ការ​ប៉ាន់ស្មាន​របស់អ្នកវិភាគ​ បន្ទាប់ពី​ឧស្សាហកម្ម​ផលិត​បាន​ធ្លាក់ចុះ​នៅ​ខែ​ទី៣​នៅ​ក្នុង​ខែ​វិច្ឆិកា ខណៈ​ដែល​មាន​ការ​រីកចម្រើន​យឺត​នៅ​ប្រទេស​ចិន និង​ការ​តស៊ូ​នៅ​ប្រទេស​ប៉ុន​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​សន្ទុះ​នោះ។
គម្រោង​សាធារណៈ ដូចជា​មន្ទីរពេទ្យ​ Ng Teng Fong General Hospital ដែល​មាន​៧០០​គ្រែ​នៅ​ភាគ​ខាងលិច​ប្រទេសនៅ​អាសីុអាគ្នេយ៍​នេះ​ និង​ផ្លូវ​រថ​ភ្លើងក្រោមដី​ថ្មីនៅ Downtown មុខជារួម​វិភាគ​ទាន​​ចំពោះ​ការ​លោត​ផ្លោះ​នៅ​ក្នុង​វិស័យ​សំណង់​។ លោក Wan បាន​បន្ដថា ​បំពង់​បង្ហូរ​ប្រេង​ គឺ​ពិតជា​ខ្លាំង​ក្រៃលែង។ សំណង់​សាធារណៈត្រូវ​បន្ដ​គាំទ្រ​សកម្មភាព​នៅក្នុង​ឆ្នាំ​២០១៥​ ប៉ុន្ដែ​សំណង់​ឯកជន​នឹងស្ថិតនៅ​ខ្សោយ​ដោយសារ​តែ​កា​រចុះ​ខ្សោយ​នៅក្នុង​ទីផ្សារ​អចលន​ទ្រព្យ។
រដ្ឋាភិបាល​បានទុក​ដោយ​ឡែក​៤.៥៨​ពាន់​លានដុល្លារ​សិង្ហបុរី(.៥ពាន់លាន​ដុល្លារ) សម្រាប់​គម្រោង​ផ្លូវដែកនេះ ដែល​រួម​ទាំង​ខ្សែ​ Downtown, Tuas West Extension និង Thomson Line នោះផង​សម្រាប់ឆ្នាំ​សារ​ពើ​ពន្ធ​រហូត​ដល់ថ្ងៃ​៣១ ខែ​មីនា។ ព្រមជាមួយ​នេះ តម្លៃផ្ទះ​សម្បែង​បានធ្លាក់ចុះ​១ភាគ​៥​នៃ​ត្រី​មាស​បន្ដបន្ទាប់​នៅ​ក្នុង​រយៈពេល​៣ខែ​រហូត​ដល់​ខែធ្នូ​ជាការ​ខាតបង់​យូរ​បំផុត​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយទសវត្ស​ នៅពេលដែល​ការខ្ចីប្រាក់​មាន​វត្ថុ​បញ្ចាំ​ដែល​កាន់តែ​តឹងតែង​ទប់តម្រូវ​ការ​ដែល​ស្ងប់ស្ងាត់​នេះ៕ថាលីយ៉ាន

Post a Comment

0 Comments

Close Menu