រថយន្ដជិត៧២លានគ្រឿង ត្រូវបានលក់ចេញនៅលើពិភពលោកនៅក្នុងឆ្នាំ២០១៤ ដោយអតិថិជនមានរថយន្ដជាង១០០គំរូដើម្បីជ្រើសរើស ចាប់ពីឆ្នាំនេះទៅ។
នៅពេលដែលឆ្នាំ២០១៤បានចប់ទៅនោះ Camudi ជាទីផ្សារអនឡាញ (ផ្សាភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណិត) សម្រាប់រថយន្ដថ្មី និងរថយន្ដលេខ២ បានចុះបញ្ជីគំរូរថយន្ដចំនួន៥ដែលមានប្រជាប្រិយបំផុតនៅលើទីផ្សារនៅក្នុងឆ្នាំ២០១៤។
រថយន្ដទាំងនេះដែលត្រូវបានចុះបញ្ជីថា ជារថយន្ដមានប្រជាប្រិយភាពបំផុតនោះ គឺផ្អែកទៅលើតម្លៃ គុណភាព និងចំនួននៃការលក់របស់វា។
លេខ១/ រថយន្ដម៉ាក Toyota Corolla លក់បានជាង៥៨៧,៤៩១គ្រឿង
រថយន្ដ Toyota Corolla ជាថ្មីម្ដងទៀតស្ថិតនៅលើកំពូលនៃបញ្ជីឆ្នាំ២០១៤។ រថយន្ដ Corolla ត្រូវបានគេអះអាងថា ជារថយន្ដដែលលក់បានដាច់បំផុតនៅក្នុងប្រវត្ដិសាស្ដ្រ គឺលក់បានជាង៤០លានគ្រឿងចាប់តាំងពីវាចូលជាលើកដំបូងទៅក្នុងទីផ្សារ។ រថយន្ដ Corolla បន្ដធ្វើជាគំរូដ៏ឆ្នើមនៅក្នុងចំណោមអតិថិជននៅក្នុងក្របខណ្ឌនៃសមត្ថភាពប្រើប្រាស់ប្រេង និងតម្លៃនៃការទិញ។ ស្លាកតម្លៃលក់រថយន្ដ Corolla ចាប់ផ្ដើមពី១៦,៩០០ដុល្លារ។
លេខ២/ Ford Focus : លក់បានចំនួនជាង៥៣១,៥៥៧គ្រឿង
Ford Focus ល្បីឈ្មោះដោយសារបទពិ-សោធន៍នៃការបើកបរដ៏ល្អប្រពៃរបស់វា និងត្រូវបានចាត់នៅក្នុងលំដាប់ទី២នៃរថយន្ដលក់ដាច់បំផុតនៅឆ្នាំនេះ។
លេខ៣/ Volkswagen Golfe : លក់បានជាង៥២៤,១២៧គ្រឿង
រថយន្ដ VW's Golf នៅតែឈរនៅក្នុងលំដាប់ខ្ពស់នៅក្នុងបញ្ជីនៃរថយន្ដកាត់គូទដ៏ល្អបំផុតចំពោះកម្លាំងម៉ាសីុន ការកែច្នៃខាងក្នុងដ៏ស្រស់ស្អាត និងម៉ាស៊ីនមានបច្ចេកវិទ្យាខ្ពស់របស់វា អ្វីៗទាំងអស់គ្របដណ្ដប់ដោយគុណភាពខ្ពស់។ រថយន្ដ Golfe ជារថយន្ដធ្វើឲ្យរីករាយ និងប្រកបដោយផាសុកភាពក្នុងការបើក និងមានបាតក្រោមដ៏ល្អ។ រថយន្ដ Golfe បានដណ្ដើមកន្លែងទី៣ចាប់ តាំងពីវាត្រូវបានបញ្ចូលជាលើកដំបូងទៅក្នុងទីផ្សារ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៧០ ដែលបំពាក់ដោយម៉ាស៊ីនដែលធ្វើឲ្យត្រជាក់ដោយទឹក។
លេខ៤/ Ford F-Series លក់បានជាង៥១៣,១២៧គ្រឿង
Ford បានបន្ដបង្ហាញថា វាជាកម្លាំងមួយដែលត្រូវគិតគូរអំពីវា ទោះបីតម្លៃលក់បានរអិលធ្លាក់៣ភាគរយនៅដើមខែកញ្ញាក៏ដោយ ប៉ុន្ដែនៅតែមានជោគជ័យនៅខាងលើបញ្ជីនៃរថយន្ដដែលលក់ដាច់បំផុតនៅឆ្នាំខាងមុខនេះ។ Ford F សេ៊រីរថយន្ដធំ គឺជាសំណព្វចិត្ដនៅក្នុងចំណោមអ្នកស្រឡាញ់រថយន្ដធំ។ វាមានភាពល្បីដោយសារតែភាពមាំ និងសមត្ថភាពរបស់វា ជារោងចក្រថាមពលទាំងស្រុងនៅក្នុងរូបរាងនៃរថយន្ដធំ។ Ford ក៏មានផែនការដើម្បីបង្កើនកម្រិតសម្រាប់គំរូឆ្នាំ២០១៥ផងដែរ ដែលនឹងប្រើប្រាស់ដែកអាលុយមីនីញ៉ូមកម្រិតរថយន្ដយោធា និងធ្វើឲ្យបានល្អប្រសើរនូវគ្រឿងទ្រខាងក្រោយផងដែរ។
លេខ៥/ Hyundai Elantra លក់បានជាង៤០៦,៩៩៥គ្រឿង
រថយន្ដ Elantra ត្រូវបានបញ្ចូលទៅក្នុងទីផ្សារកាលពី២៤ឆ្នាំមុននេះ។ វាជារថយន្ដមួយល្អបំផុតនៅក្នុងចំណោមរថយន្ដដែលក្រុមហ៊ុន Hyundai មិនធ្លាប់បានស្ថាបនា។ ជាមួយគំនូរប្លង់ដែលមានរូបរាងដ៏ល្អ ជាមួយប្លាស្ទីករឹង និងផ្ទៃស្ទាបរលោងស្រឹល ខាងក្នុងមានទំហំទូលាយនោះ វាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះអ្នកដើររកទិញរថយន្ដ។ រថយន្ដ Elantra មានដំបូល និង Elantra កាត់គូទ ធានាបាននូវទីតាំងកំពូលមួយនៅក្នុងចំណោមរថយន្ដដែលលក់បានច្រើនបំផុត៕
ថាលីយ៉ាន

0 Comments