Ad Code

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ជិត​១០​នាក់​ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម​តាម​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បានសម្រេច

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ជិត​១០​នាក់​ប្រដាប់​ដោយ​កាំភ្លើង​៣​ដើម​តាម​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បានសម្រេច

ភ្នំពេញ ៖ ពួក​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​ជាង​ជិត​នាក់​មាន​កាំភ្លើងខ្លី​ស៊េរី​ទំនើប​៣​ដើម​និង​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​បាន​តាម​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​ម៉ូតូ​ស្កូ​ពីមួយ​គ្រឿង​ពី​យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប​មិត្ត​ដើរ​លេង​នៅ​ពេលយប់​បានសម្រេច​រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​រង​នូវ​អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​ឈ្មោះ ជា សុ​ផានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​ចុងភៅ​ស្នាក់នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ​បាត់បង់​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-5945

ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូឌុប​មិត្ត​ស្រី​ម្នាក់​ចេញពី​ធ្វើការ​នៅ​មជ្ឈមណ្ឌល​រ៉ុ​ក​ក្នុង​បំណង​មក​ហូបបាយ​នៅ​ម្តុំ​ផ្សារ​សូរិយា​ពេល​ធ្វើ​ដំណើរ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៧​ទៅ​៨​នាក់​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម បាន​ជិះ​មក​កៀរ​ឲ្យ​ឈប់​រួច​ដក​កាំភ្លើង​ពី​ចង្កេះ​ធ្វើ​សកម្មភាព​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​បានសម្រេច​ហើយ​ជិះ​គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​តែម្តង។

សមត្ថកិច្ច​បញ្ជាក់​ថា ពាក់ព័ន្ធ​និង​អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​ដែរ​កម្លាំង​ជំនាញ​ខណ្ឌដូនពេញ​កំពុងតែ​បើក​ការស្រាវជ្រាវ​ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

រស្មី

Post a Comment

0 Comments

Close Menu