នគរបាលខណ្ឌដង្កោបញ្ជូនជនជាប់ចោទម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅគុកព្រៃស
ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានដឹកបញ្ជូនជនជាប់ចោទម្នាក់ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែ (ម១) ហៅ គុកព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទឈ្មោះ រិទ្ធ សុខកែវ ហៅ ទិត្យ សុគា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ៕
រ៉ាវុទ្ធ
0 Comments