Ad Code

បណ្ដា​រដ្ឋមន្ត្រី​បញ្ចប់​ការចរចា​ស្ដីពី​បញ្ហា​អ៊ុយ​ក្រែ​ន​ ដោយ​ពុំ​មានការ​បរិច្ឆេទ​កិច្ចប្រជុំ​កំពូល​


រដ្ឋមន្ត្រីការបរទេស​នៃ​អ៊ុយ​ក្រែ​ន រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង បាន​បញ្ចប់​ការប្រជុំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ ដោយ​ពុំ​មាន​មិនអាច​កំណត់​កាល​បរិច្ឆេទ​មួយ​សម្រាប់​កិច្ចប្រជុំ​កំពូល​សន្តិភាព ដែល​គេ​សង្ឃឹម​ស្ដីពី​ការ​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ។​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ប៉េ​ត្រូ​ប៉ូ​រូ​សេន​កូ (Petro Poroshenko) បាន​និយាយ​នៅពេល​ថ្មីៗ​នេះ​ថា លោក​សង្ឃឹមថា ការប្រជុំ​របស់​មេដឹកនាំ​របស់​ប្រទេស​ទាំង​៤​អាច​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ប្រទេស​កាហ្សាក់ស្ថាន ដោយមាន​គោលដៅ​ចុះហត្ថលេខា​លើ​ឯកសារ​សន្តិភាព​មួយ​ជាមួយ​ប្រទេស​រុស្ស៊ី។ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ទាំង​៤​រូប គ្រានតែ​អាច​បញ្ជាក់​អះអាង​ពី​ការសន្យា​រឹងមាំ​របស់​គេ​ចំពោះ​ការ​ផ្លាស់ប្ដូរ​មួយ​និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ទូលំ​លាយ​នៃ​វិបត្តិ​បច្ចុប្បន្ន​ដែល​ក្នុង​នោះ​រួមមាន​ដំណើរ​ការ​នយោបាយ​មួយ​ផង​ដែរ។​

គេ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ ​ក្រោយពី​ការចរចា​ប្រហែល​៤​ម៉ោង​នៅ​ក្រុង​ប៊ែរឡាំង​មក​ថា "​រដ្ឋមន្ត្រី​ទាំងនោះ​បាន​បញ្ជាក់​អះអាង​សាជាថ្មី​ថា មូលដ្ឋាន​សម្រាប់​ដំណោះ​ជម្លោះ​គឺ​កិច្ចព្រមព្រៀង​ក្រុង​មិន្ស ដែល​ចាំបាច់​ត្រូវ​អនុវត្ត​ដោយ​គ្រប់​ភាគី​ទាំងអស់​នៅក្នុង​អង្គភាព​របស់​គេ​"។​

អធិការបតី​អាល្លឺម៉ង់​លោកស្រី​អេ​ន​ជឺ​ឡា​មឺ​កែ​ល​(Angela Merkel) កាលពី​ចុង​សប្ដាហ៍​បាន​និយាយ​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​(Putin) និង​លោក​ប៉ូ​រូ​សេន​កូ​ថា កិច្ចប្រជុំ​កំពូល​សន្តិភាព​ឥត​ប្រសិទ្ធភាព​ទេ ដរាបណា​បទ​ឈប់​បាញ់​មិន​ត្រូវ​បាន​គេ​គោរព​នោះ​ហើយ ប្រទេស​បារាំង​បាន​សម្ដែង​ភាព​អល់អែក​ដូចគ្នា៕

រឹទ្ធ​

Post a Comment

0 Comments

Close Menu