Ad Code

ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​MSX ពី​បុរស​ម្នាក់​បានសម្រេច​ដោយ​សុ​វត្តិភាព​បំផុត

ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​MSX ពី​បុរស​ម្នាក់​បានសម្រេច​ដោយ​សុ​វត្តិភាព​បំផុត

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៥ នៅ​ចំណុច​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។ មាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX ពី​បុរស​ម្នាក់​បានសម្រេច​ហើយ​គេច​ខ្លួនបាត់​ដោយ​សុវត្ថិភាព។

ជនរងគ្រោះ​ឈ្មោះ មាស វណ្ណ​ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ម្តុំ​រង្វង់​មូល​ទួលគោក​ខណ្ឌទួលគោក​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស​គ្នា​ស្លាក​លេខ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​មិន​ចាំ​ម៉ាក។

ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ស​គ្នា​ស្លាក​លេខ​ដែល​ទើបតែ​និង​ទិញ ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ។ ខណៈ​មកដល់​ចំណុច​មុខ​ទីស្តីការ​ខណៈរដ្ឋមន្ត្រី​ស្រាប់​តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ា​ក​បាន​ជិះ​មក​ក្បែរ​ហើយ​កៀរ​ឲ្យ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈប់​រួច​ក៏​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក​ហើយ​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​និង​ឆក់​យក​ខ្សែក​ផ្លាក​ទីន​មួយ​ខ្សែ​ទម្ងន់​ប្រហែល​ជិត​៣​ជី​ហើយ​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​នាំ​ជនរងគ្រោះ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ងាយស្រួល​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ត្រឹមតែ​២៥​នាទី​មាន​ករណី​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ប្លន់​យក​ម៉ូតូ​អស់​២​គ្រឿងក្នុង​ភូមិសាស្ត្រ​ទឹកដី​ខណ្ឌដូនពេញ​និង​៧​មករា​តែ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​តាម​ចាប់​ជនសង្ស័យ​បាន​សូម្បីតែ​ម្នាក់។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​ល្បាត​ដាម​ដងផ្លូវ​អោយ​បាន​ច្រើន​ផង ពួក​ក្រុម​ចោរប្លន់​ភាគ​ច្រើន​តែងតែ​ធ្វើ​សកម្មភាព​នៅពេល​យប់​និង​ទៀបភ្លឺ៕

ឌួង​វិ​រះ​ជ័យ

Post a Comment

0 Comments

Close Menu