ប្រធានាធិបតីយេរបស់ប្រទេសយេម៉ែន បានលាលែងពីតំណែងជាមួយនាយករដ្ឋមន្ត្រីរបស់លោកនៅក្នុងការតវ៉ាប្រឆាំងនឹងការដណ្ដើមកាន់កាប់រដ្ឋធានីសាណា ដោយពួកឧទ្ទាមហូធីស ដោយបង្កើតឲ្យមានចលាចលនយោបាយដែលមានគ្រោះថ្នាក់មួយ។ ប្រធានាធិបតីលោក អាប់ដ្រាប៊ូ ម៉ាសួរហាឌី(Abdrabbuh Man Sour Hadi) និយាយថា លោកមិនអាចបន្តទៅទៀតទេ ក្រោយពីពួកហូធីសមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពមួយនោះ។ គេរាយការណ៍ថា សភាបានបដិសេធមិនទទួលយកការលែងពីតំណែងនោះទេ។
មានសេចក្ដីរាយការណ៍នានាពីការផ្ទុះគ្រាប់បែកនៅភាគខាងត្បូងទីក្រុងកំពង់ផែ អាដេន ជាកន្លែងដែលប្រធានាធិបតីហាឌី ជាកន្លែងដែលមានពួកអ្នកគាំទ្រច្រើននោះ។ ពួកឥស្សរជនឧទ្ទាមហូធីស បានស្វាគមន៍ជាសាធារណៈចំពោះការលាលែងពីតំណែងរបស់ប្រធានាធិបតីជាមួយនឹងសំណើមួយសុំបង្កើតក្រុមប្រឹក្សាដែលកំពុងគ្រប់គ្រងមួយ។
លោក ហាប៊ូ អាល់-ម៉ាឡេក យូសេហ្វ al-ហ្វ៊ីស៊ី (Yousef al Fishi) ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់សំដីនិយាយថា ក្រុមប្រឹក្សានោះនឹងរួមមាន ក្រុមដែលដឹកនាំដោយហូធីសផងដែរ។ ពីមុនពួកមេដឹកនាំហូធីបានសន្យាថា នឹងដកចេញពីទីតាំងសំខាន់ៗនៅជុំវិញវិមានប្រធានាធិបតី និងផ្ទះរបស់ប្រធានាធិបតីលោកហាឌី៕
រឹទ្ធ

0 Comments