Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២​ ខែ​មករា​ បាន​កើតឡើង​១១​លើក ​ស្លាប់​០៦​នាក់ និង​របួសធ្ងន់​-ស្រាល​២០​នាក់​


ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​០៦​លើក​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​១១​នាក់ (​ប្រុស​), និង​របួសស្រាល​០៩​នាក់ (​ស្រី​០២​នាក់​)។​

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០១​គ្រឿង​,​យាន​ផ្សេងៗ​០១​គ្រឿង។ របាយការណ៍​ខាងលើ​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​ល្មើស​ល្បឿន​០២​លើក​,​មិន​គោរព​សិទ្ធ​០១​លើក​,​មិន​ប្រជែង​គ្រោះថ្នាក់​០២​លើក​,​បត់​គ្រោះថ្នាក់​០២​លើក​,​ស្រវឹង​០២​លើក​,​កត្តា​ផ្លូវ​០១​លើក​,​កត្តា​យានយន្ត​០១​លើក។ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២១​នាក់​(​យប់​១២​នាក់​)។​

ប្រភព​ព័ត៌មាន​ពី​នាយក​សណ្ដាប់ធ្នាប់​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ថា រថយន្ត​ពិន័យ​សរុប​ចំនួន​៥៨៨​គ្រឿង (​រថយន្ត​ធំ​១៨៨​គ្រឿង​)​ស្មើ​និង​៥៦៦​ករណី ក្នុង​នោះ​មាន​ល្មើ​ក្រដាស​ស្នាម​៣៣៩​គ្រឿង ស្មើ​និង​៣៤៦​ករណី​រួមមាន ​ប័ណ្ណ​បើកបរ​ហួស​សុពលភាព​១០​ករណី​,​ប័ណ្ណ​បើកបរ​ខុស​ប្រភេទ​យានយន្ត​៥​ករណី​,​គ្មាន​ប័ណ្ណ​អាជីវកម្ម​២៩​ករណី​,​គ្មាន​ឆៀក​៣៣​ករណី​,​ឆៀក​ហួស​សុពលភាព​០៨​ករណី​,​បើកបរ​ហួស​ល្បឿន​កំណត់​៤៩​ករណី​,​បើកបរ​មិន​ពាក់​ខ្សែ​ក្រវាត់​២១២​ករណី​,​ករណី​ល្មើស​បច្ចេកទេស​មាន​២១៩​គ្រឿង ស្មើ​និង​២២០​ករណី​រួមមាន ដឹក​សំពីង​សំពោង​២០០​ករណី​,​ដឹក​លើស​ចំណុះ​១៨​ករណី​,​កង់​សឹក​រេច​រិល​០២​ករណី។ រថយន្ត​ទាំងអស់​ ត្រូវ​បាន​បង់ប្រាក់​ពិន័យ​រួច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំនួន​២៤​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៥៣៤​គ្រឿង។​

ដោយឡែក​ ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១២៥០គ្រឿង ក្នុង​នោះ​រួម​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​៧៤២​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៤៤២​គ្រឿង​,​ជិះ​ម៉ូតូ​អត់​កញ្ចក់​ និង​មួក​០៩​គ្រឿង​, ម៉ូតូ​ល្មើស​សញ្ញា​ចរាចរណ៍​១៥​គ្រឿង​,​ម៉ូតូ​បើកភ្លើង​ពេល​ថ្ងៃ​៣៩​គ្រឿង និង​ផ្លាក​លេខ​បាក់​ឬ​ខូច​០៣​គ្រឿង៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu