ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់០៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ (ស្រី០១នាក់) របួសធ្ងន់០៨នាក់(ប្រុស),និងរបួសស្រាល១១នាក់(ប្រុស)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៣គ្រឿង,រថយន្តធុនតូចចំនួន០២គ្រឿង,រថយន្តធុនធំ០១គ្រឿង,យានផ្សេងៗ០១គ្រឿង និងថ្មើរជើង០១នាក់។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ០៥លើក, មិនគោរពសិទ្ធ០១លើក,មិនប្រកាន់ស្តាំ០៣លើក និងស្រវឹង០២លើក។ ហើយយានដែលបង្កហេតុមាន ម៉ូតូ០៨លើក និងរថយន្ត០២លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន២០នាក់(យប់១១នាក់)។
រថយន្តពិន័យសរុបចំនួន៤៧៨គ្រឿង(រថយន្តធំ១៣៣គ្រឿង)ស្មើនិង៥០០ករណី ,ករណីល្មើសក្រដាសស្នាម២២៦គ្រឿង ស្មើនិង២២៩ករណី រួមមាន ប័ណ្ណបើកបរហួសសុពលភាព០៧ករណី,ប័ណ្ណបើកបរខុសប្រភេទយាន០១ករណី,គ្មានប័ណ្ណអាជីវកម្ម១៣ករណី,គ្មានឆៀក១៦ករណី, បើកបរហួសល្បឿនកំណត់៣៣ករណី, បើកបរមិនពាក់ខ្សែក្រវាត់១៥៨ករណី,បើកបរមិនគោរពច្បាប់ចរាចរណ៍០១ករណី ,ករណីល្មើសបច្ចេកទេសមាន២៥២គ្រឿង ស្មើនិង២៧១ករណីរួមមាន ដឹកសំពីងសំពោង១៩៨ករណី,ដឹកលើសចំណុះ២០ករណី,កង់សឹករិចរិល១៥ករណី,ភ្លើងបំភ្លឺមិនគ្រប់គ្រាន់១៨ករណី,បាឡុងតាកេរ១១ករណី,ខូចគន្លឹះសុវត្ថិភាព០៦ករណី និងគ្មានឬខូចរបាំងភក់០៣ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,១៥៦គ្រឿង ក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៦៩១ករណី,ជិះម៉ូតូអត់កញ្ចក់៣៩៨ករណី,ជិះម៉ូតូអត់កញ្ចក់ និងមួក០៥ករណី,មិនគោរពសញ្ញាចរាចរណ៍២១ករណី,ម៉ូតូបើកភ្លើងពេលថ្ងៃ២៣ករណី,ស្លាកលេខបាក់ឬខូច១៦ករណី និងស្រវឹង០២ករណី។
បញ្ជាក់បន្ថែមថា រយៈពេល៦ថ្ងៃគិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកុម្ភៈនេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៣៦នាក់ និងរងរបួសចំនួន២៣៥នាក់ផងដែរ៕
រ៉ាវុទ្ធ

0 Comments