Ad Code

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ សូម​អធ្យាស្រ័យ​ចំពោះ​ការ​កកស្ទះ​ចរាចរ​ខ្លះ​ក្នុង​ការ​ជួសជុល​លូ​ ដែល​បាក់បែក



ភ្នំពេញ​ ៖ ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ សូម​ធ្វើការ​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ​អ្នក​​ដំណើរ​ឆ្លងកាត់​មហា​វិថី​ព្រះ​នរោត្តម​ទាំង​អស់​ ​ដោយសារ​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ, ​រដ្ឋបាល​ខណ្ឌ បាន​ធ្វើ​ការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​មួយ​ភាគ ដើម្បី​ផ្លាស់ប្ដូរ​បំពង់​លូ​ ដែល​បាក់​ស្រុត និង​អ៊ុត​កៅស៊ូ​ឡើងវិញ ​​ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រូងផ្លូវ​រួម​តូច​ចង្អៀត​បន្តិច ពិបាក​ដល់​បងប្អូន​​​​​ធ្វើ​ដំណើរ​ឆ្លងកាត់។

ប៉ុន្តែ​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧​និង​៣០​នាទី​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ផ្លាស់ប្ដូរ​បំពង់​លូ និង​អ៊ុត​កៅស៊ូ​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ គឺ​ពុំ​មានការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​ទៀត​ឡើយ។

ដូច្នេះហើយ​រដ្ឋបាល​ខណ្ឌ​ដូនពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​យោគយល់ អធ្យាស្រ័យ និង សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សុភមង្គល រក​ទទួលទាន​មានបាន និង​ជួបតែ​សេចក្តីសុខ​សុវត្ថិភាព​គ្រប់ពេលវេលា។

គួរ​រំលឹក​ថា ​នៅ​ថ្ងៃទី​០៣ ​ខែមិថុនា ​ឆ្នាំ​២០១៨ ​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ បាន​ចុះ​ការ​ត្រួតពិនិត្យ​ការដ្ឋាន ជួសជុល និង ប្តូរ​បំពង់​លូ​កាត់​ទទឹង​មហាវិថី​ព្រះ​នរោត្តម ប្រវែង​៤​ម ដែល​បាន​បាក់​ស្រុត​ និង​ពុក​ផុយ បណ្តាល​អោយ​ស្ទះលូ​ហៀរ​ទឹក​មក​លើ​ទ្រូង​ថ្នល់​ តែ​ឥឡូវ​​​បាន​ជួសជុល​ជា​ស្ថាពរ​ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu