Ad Code

កំពូល​តារា​ ចម្រៀង ព្រាប សុវត្ថិ និង ​កូនប្រុស​ទាំង​៣ ​កំពុង​ជោគជ័យ​ខ្លាំង​លើ​ទឹកដី​សហរដ្ឋអាមេរិក



ភ្នំពេញ ​៖ ​កំពូល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស ​លោក ​ព្រាប សុវត្ថិ ថ្មីៗ​នេះ ​ត្រូវ​បាន​មហាជន​ដឹង​ហើយ​ថា ​លោក​បាន​ដឹក​ដៃ​កូនប្រុស​សំណព្វចិត្ត​ទាំង​៣​នាក់​របស់​ខ្លួន ​ចេញទៅ​ច្រៀង​និង​សម្តែង​នៅ​លើ​ទឹកដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក ​ដើម្បី​ចូលរួម​បង្ក​បរិយាកាស​រាំ​លេង​កម្សាន្ត​សប្បាយ​ជូន​ដល់​បងប្អូន​អាណិកជន​ខ្មែរ​រស់នៅ​ទីនោះ។

តាម​ការ​កត់សម្គាល់​ចំពោះ​ដំណើរ​ឆ្លង​ទ្វីប​របស់ លោក ព្រាប សុវត្ថិ និង​កូនៗ​ទាំង​៣​ គឺ សុវត្ថិ មុនី​វណ្ណ ,​សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ ដើម្បី​ចេញទៅ​ច្រៀង​-​សម្ដែង​នៅ​លើ​ទឹកដី​មហា​សេដ្ឋកិច្ច​សំបូរ​ដុល្លារ ​នៃ​សហរដ្ឋអាមេរិក​ពេលនេះ​ គឺ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ជាមួយនឹង​ទេពកោសល្យ​បកស្រាយ​ចម្រៀង​ និង​ការ​បង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​ផង​នោះ។

ជាក់ស្ដែង​ បើ​សង្កេតឃើញ​តាមរយៈ​ការ​បង្ហោះ​វីដេអូ​ពី​ទឹកដី​សហរដ្ឋអាមេរិក​ អំឡុង​ពេល​កំពុង​បញ្ចេញ​សមត្ថភាព​ច្រៀង​-​រាំ​នៅលើ​ឆាក​តន្ត្រី​វាង​ លោក ព្រាប សុវត្ថិ និង​កូនៗ​ទាំង​៣​របស់​ខ្លួន​នោះ​គឺ​មិន​ត្រឹមតែ​ទទួល​បាន​ការ​គាំទ្រ​ស្រែក​ហោរ​កញ្ជ្រៀវ​យ៉ាង​កងរំពង​នោះ​ទេ​ លោក​ព្រាប សុវត្ថិ និង​កូនៗ​ ក៏​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ​ដោយ​ការថតរូប​អនុស្សាវរីយ៍​ពី​សំណាក់​បងប្អូន​ខ្មែរ​អាណិកជន​នៅ​ទីនោះ។

លើស​ពី​នេះ​ទៀត​នោះ ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សំណាក់​អ្នកធានា​បើកផ្លូវ​ឲ្យ​ លោក ព្រាប សុវត្ថិ និង​កូនៗ​ទាំង​៣​ បាន​ចេញទៅ​កើប​លុយ​នោះ​និយាយថា ​តារាចម្រៀង​ប្រុស​ទាំង​៤​នាក់​ ឪ ​កូន​ពេលនេះ​ មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ភ្ល្លូកទឹកភ្លូកដី​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​ គឺ​ចំនួន​ នៃ​អ្នក​ចូល​ទស្សនា​ក៏មាន​ច្រើនលើក​ការ​រំពឹង​ទុក។ ខណៈ​សំបុត្រ​ចូលរួម​ទស្សនា​លក់​អស់​គ្មាន​សល់​ផង​នោះ​ នេះ​បញ្ជាក់​ថា ​វត្តមាន​របស់ ​លោក ព្រាប សុវត្ថិ និង ​កូនៗ​ កាន់តែ​ទទួល​បាន​ជោគ​ជ័យ​ និង​ការគាំទ្រ​ខ្លាំង​ពី​អាណិកជន​ខ្មែរ​ ដែល​រស់នៅ​ទៅ​នោះ។

សូម​បញ្ជាក់​ថា ​ចំពោះ​ដំណើរ​ហោះហើរ​ឆ្លង​ទ្វីប​របស់​លោក ព្រាប សុវត្ថិ និង​កូនៗ​ទាំង​៣​នាក់​ចេញ​ទៅ​កើប​លុយ​លើទឹក​ដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​នា​ពេល​នេះ​ គឺ​ធ្វើ​ឡើង ​មាន​រយៈពេល​២​ខែ​ ទើប​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ នេះ​ជា​ដំណើរ​លើក​៤​សម្រាប់​ លោក ព្រាប សុវត្ថិ ប៉ុន្តែ​ជា​លើកដំបូង​ដែល​បានចេញ​ជុំគ្នា​ជាមួយ​កូនៗ​ទៅ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ​មានការ​រំជើប​រំជួល​ខ្លាំង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu