ភ្នំពេញ ៖ បុរសជនជាតិជប៉ុនម្នាក់បានលោតសម្លាប់ខ្លួនពីលើជាន់ទី៤នៃផ្ទះសំណាក់យីហោ"លីម៉េងថី្ម" បណ្ដាលឲ្យបាត់បង់អាយុជីវិតក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត ដែលគេសង្ស័យអាចបែកថ្នាំញៀនឬក៏មានបញ្ហាផ្ទាល់ខ្លួនអ្វីមួយ។
ដែលហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៩នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នៅផ្ទះសំណាក់យីហោ"លីម៉េងថី្ម" ដែលមានទីតាំងលេខ៤៥-៤៧-៤៩ ផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលលោតសម្លាប់ខ្លួននោះ ឈ្មោះ Tsuneoa Sho Ta ភេទប្រុស កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៨៩ ជនជាតិជប៉ុន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ TZ១០១៦៧៣២ បានចូលមកប្រទេសកម្ពុជាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។
បើតាមការបំភ្លឺពីបុគ្គលិកផ្ទះសំណាក់កើតហេតុបានឲ្យដឹងថា ជនជាតិជប៉ុនរងគ្រោះបានមកជួលបន្ទប់លេខ៤១៦នៃផ្ទះសំណាក់កើតហេតុស្នាក់នៅម្នាក់ឯង លុះមកដល់វេលាម៉ោងកើតហេតុស្រាប់តែបានចេញពីក្នុងបន្ទប់ដើរមកបង្កាន់ដៃខាងមុខផ្ទះសំណាក់ឡើងលើបង្កាន់ដៃលោតចុះមកក្រោម បណ្ដាលរបួសធ្ងន់ធ្ងរបាក់ដៃបាក់ជើង និងបាក់ចង្កេះរបួសធ្ងន់ធ្ងរដោយភ្ញាក់ផ្អើលឃើញដូច្នេះអ្នកជិតខាង ជាពិសេសនគរបាលប៉ុស្តិ៍ផ្សារថ្មី២ ដែលនៅជិតនោះបានប្រញាប់ហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះភ្លាមៗតែពេលដែលមកដល់មន្ទីរពេទ្យគ្រូពេទ្យគ្រូពេទ្យបញ្ជាក់ប្រាប់ថា ជនបរទេសរូបនោះស្លាប់បាត់ទៅហើយក៏តម្កល់ក្លាស្សេ នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។
ពាក់ព័ន្ធនិងការលោតសម្លាប់ខ្លួនរបស់ជនជាតិជប៉ុនរូបនោះ ត្រូវបានគេសង្ស័យថាប្រហែលជាជនបរទេសរូបនោះបែកថ្នាំហើយបានជាគិតខ្លី ដូច្នេះតែអ្នកខ្លះទៀតនិយាយថា ប្រហែលជាគាត់មានបញ្ហាផ្ទាល់ខ្លួនអ្វីមួយហើយបានធ្វើដូច្នេះនោះ។ តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចកំពុងបង្កើតគណៈកម្មការចុះពិនិត្យធ្វើកោសល្យវិច័យថា តើជនបរទេសរូបនោះគាត់លោតសម្លាប់ខ្លួនឯងពិតប្រាកដ ឬក៏ជាករណីអ្វីផ្សេងនោះ៕
រស្មី


0 Comments