ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកកូរ៉ូឡា និងរថយន្តក្រុងបើកបុកគ្នាយ៉ាងពេញទំហឹងលាន់សូរផាំងដូចរន្ទះបាញ់ខែប្រាំង បណ្ដាលឲ្យខ្ទិចផ្នែកខាងមុខនិងរងរបួសចំនួន៣នាក់។ ចំណែករថយន្តក្រុងបើកគេចចុះពីលើផ្លូវជាតិទៅក្នុងស្រែ ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រថយន្តបុកគ្នាខាងលើម៉ាកកូរ៉ូឡា ពាក់ស្លាកលេខភ្នំពេញ2.w.3960 ពណ៌ទឹកមាស បើកបរដោយឈ្មោះ សួន សារ៉ាន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ និងអ្នករួមដំណើរ៦នាក់រងរបួសធ្ងន់ស្រាលទាំងអស់គ្នា រួមមានទាំងកូនខ្ចីម្នាក់ផងដែរ។ ចំណែករថយន្តក្រុងរបស់ក្រុមហ៊ុនទេសចរខាយណាម ពាក់ស្លាកលេខភ្នំពេញ3.B.4499 ពណ៌បៃតង បានដឹកភ្ញៀវទេសចរចំនួន៤៥នាក់ទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម ត្រូវគេចពីរថយន្តកូរ៉ូឡាចូលក្នុងស្រែ។ បើតាមប្រភពអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះបើកបញ្ជាសទិសគ្នារថយន្តកូរ៉ឡាបើកពីកើតទៅលិច ហើយរ៉េចង្កូតទៅបុករថយន្តក្រុងដែលបើកទិសខាងលិចទៅកើតយ៉ាងពេញទំហឹងតែម្ដង។ បច្ចុប្បន្នរថយន្តទាំងពីរ ត្រូវបានប៉ូលិសចរាចរខេត្តកំពុងធ្វើការវាស់វែងពុំអ្នកណាខុស អ្នកណាត្រូវនោះទេ៕
គឹម សេង
0 Comments