Ad Code

រាជរដ្ឋាភិបាល​សម្រេច​បន្ថយ​អត្រា​និង​គម្លាត​ថ្លៃ​លក់​អគ្គិសនី​អនុគ្រោះ​ដល់​លំនៅដ្ឋាន​គ្រួសារ​ក្រីក្រ​


ភ្នំពេញ ៖ យោងទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ផែនការ​បន្ថយ​អត្រា​និង​គម្លាត​ថ្លៃ​លក់​អគ្គិសនី​នៅ​តំបន់​ផ្គត់ផ្គង់​នានា​ដែល​បាន​ទទួល​ប្រភព​អគ្គិសនី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍ​បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា ក្រោម​ការដឹកនាំ​និង​គាំទ្រ​ប្រកបដោយ​ទស្សនៈ​វិស័យ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​អាណត្តិ​កន្លង​មក​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​សិក្សា​និង​ជំរុញ​ឲ្យ​អភិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​កាន់តែ​មាន​វិសាល​ភាព​ធំ​ទៅៗ គ្របដណ្ដប់​ទាំង​តំបន់​ទីក្រុង និង​តំបន់​ជនបទ អាច​ឈាន​ទៅ​គ្របដណ្ដប់​ទូទាំង​ប្រទេស​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​គ្រឹះ​ទាំង​ប្រភព​អគ្គិសនី និង​ទាំង​បណ្ដាញ​អគ្គិសនី​ដែល​បាន​គ្រោង​ក្នុង​ផែនការ​អភិវឌ្ឍ ត្រូវ​បាន​សាងសង់​ និង​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ចាប់ពី​ឆ្នាំ​២០១២។ ការ​ដាក់​ឲ្យ​ដំណើរការ​នេះ បាន​ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​អាច​បន្ថយ​អត្រា​ថ្លៃ​អគ្គិសនី​ខ្លះ នៅ​តំបន់​នានា​ដែល​បាន​ទទួល​ប្រភព​អគ្គិសនី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​នេះ ជាក់ស្តែង​ថ្លៃ​លក់​អគ្គិសនី​ឲ្យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នៅ​ភ្នំពេញ និង​នៅ​តំបន់​ជុំវិញ ដែល​មាន​អត្រា​ថ្លៃ​លក់​ស្មើ​និង​០.២១ USD/kWh នៅ​ឆ្នាំ​២០១២​ បាន​បន្ថយ​មក​នៅ​០.១៨១៨ USD/kWh នៅ​ឆ្នាំ​២០១៤ ឯ​ថ្លៃ​លក់​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​តាម​ភូមិ​នៅ​តំបន់​ជនបទ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​នេះ​គ្របដណ្ដប់​ទៅ​ដល់ ក៏បាន​បន្ថយថ្លៃ​លក់​ពី​ជាង​២.០០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​មក​នៅ​ត្រឹម​១.០៥០​រៀល​ទៅ​១.១០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ​២០១៤​នេះ​ដែរ។ នៅ​ឆ្នាំ​២០១៥ ប្រភព​អគ្គិសនី​ធំៗ​ចំនួន​៣​ទៀត នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​គឺ ទី​១-វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​ទំហំ​៣៣៨ មេហា្កវ៉ាត់ ទី​២-វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ទំហំ​២៤៦ មេ​ហ្កា​វ៉ា​ត់ និង​ទី​៣-រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​នៅ​ក្រុង​ព្រះ​សីហនុ​ទំហំ​២៧០ មេ​ហ្កា​វ៉ា​ត់ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ផ្លែផ្កា​ថែមទៀត​នៅ​ឆ្នាំ​២០១៦។​

ក្នុង​គោលដៅ​ចែករំលែក​ផ្លែផ្កា​ដែល​ទទួល​បាន​ពី​ការ​អភិវឌ្ឍ​ឲ្យ​មាន​សមធម៌ ​ក្នុង​គោលដៅ​គិតគូរ​ដល់​គ្រួសារ​ក្រីក្រ និង​ការ​ធ្វើ​កសិកម្ម​នៅ​តំបន់​ជនបទ រាជរដ្ឋាភិបាល​បានសម្រេច​បន្ថយ​អត្រា និង​គម្លាត​ថ្លៃ​អគ្គិសនី អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​ដល់​លំនៅដ្ឋាន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ប្រើ​អគ្គិសនី​តិច និង​អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​ដល់​ការប្រើប្រាស់​អគ្គិសនី​បូមទឹក​ធ្វើ​កសិកម្ម​នៅ​តំបន់​នានា​ដែល​បាន​ទទួល​ប្រភព​អគ្គិសនី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ជាតិ​សម្រាប់​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០២០​តាម​ផែនការ​ដូច​ខាង​ក្រោម​៖

-ផែនការ​បន្ថយ​អត្រា គម្លាត​ថ្លៃ​អគ្គិសនី​សម្រាប់​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ធំៗ​ ប្រភេទ​នៃ​ការ​ទិញ​ពី​ទ្វារ​ចរន្ត​អនុ​ស្ថានីយ​នៅ​ឆ្នាំ​២០១៥​មានតម្លៃ​០.១២៩$/kWh នៅ​ឆ្នាំ​២០១៨​មានតម្លៃ ០.១២៦$kWh។​

ប្រភេទ​នៃ​ការទិញ​ពី​ខ្សែ​មេ​នៃ​ប្រព័ន្ធ​ភ្នំពេញ នៅ​ឆ្នាំ​២០១៥​មានតម្លៃ​០.១៧៧$/kWh នៅ​ឆ្នាំ​២០​១៦​មានតម្លៃ​០.១៧២$/kWh នៅ​ឆ្នាំ​២០១៧ មានតម្លៃ​០.១៦៧$/kWh នៅ​ឆ្នាំ​២០១៨ មានតម្លៃ ០.១៦៥$/kWh នៅ​ឆ្នាំ​២០១៩​មានតម្លៃ​០.១៦៣$/kWh នៅ​ឆ្នាំ​២០២០​មានតម្លៃ​០.១៦២$/kWh។​

ប្រភេទ​នៃ​ការទិញ​ពី​ខ្សែ​មេ​នៅ​តាម​ខេត្ត នៅ​ឆ្នាំ​២០១៥​មានតម្លៃ​០.១៧២៥$/kWh នៅ​ឆ្នាំ​២០​១៦ មានតម្លៃ​០.១៦៧៥$/kWh នៅ​ឆ្នាំ​២០១៧​មានតម្លៃ​០.១៦៥$/kwh នៅ​ឆ្នាំ​២០១៨ មានតម្លៃ ០.១​៦៤$/kWh នៅ​ឆ្នាំ​២០១៩​មានតម្លៃ​០.១៦៣$/kWh នៅ​ឆ្នាំ​២០២០​មានតម្លៃ​០.១៦២$/kWh​។​

-ផែនការ​បន្ថយ​អត្រា​និង​គម្លាត​ថ្លៃ​អគ្គិសនី​សម្រាប់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​តំបន់​ផ្គត់ផ្គង់​របស់​EDC នៅ​ឆ្នាំ​២០១៥​មានតម្លៃ​៩២០-៨២០៛/kWh នៅ​ឆ្នាំ​២០១៦​មានតម្លៃ ៧៨០៛/kWh នៅ​ឆ្នាំ​២០១៧​មានតម្លៃ​៧៧០៛/kWh នៅ​ឆ្នាំ​២០១៨​មានតម្លៃ​៧៥០៛/kWh នៅ​ឆ្នាំ​២០១៩​មានតម្លៃ ៧៤០៛/kWh នៅ​ឆ្នាំ​២០២០​មានតម្លៃ ៧៣០៛/kWh​។​

តំបន់​ផ្គត់ផ្គង់​របស់​ឯកជន​នៅ​ឆ្នាំ​២០១៥​មានតម្លៃ​១០០០-១១០០៛/kWh នៅ​ឆ្នាំ​២០១៦​មានតម្លៃ​៨០០៛/kWh នៅ​ឆ្នាំ​២០១៧​មានតម្លៃ​៧៩០៛/kWh នៅ​ឆ្នាំ​២០១៨​មានតម្លៃ​៧៧០៛/kWh នៅ​ឆ្នាំ​២០១៩​មានតម្លៃ​៧៦០៛/kWh នៅ​ឆ្នាំ​២០២០ មានតម្លៃ​៧៥០៛/kWh​។​

-ផែនការ​អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​សម្រាប់​លំនៅដ្ឋាន​ក្រីក្រ​ និង​សម្រាប់​ការ​បូម​ទឹក​ធ្វើ​កសិកម្ម​ប្រភេទ​ប្រើប្រាស់​លំនៅដ្ឋាន​ក្រីក្រ​នៅ​ភ្នំពេញ​ដែល​ប្រើ​មិន​លើស​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ​នៅ​ឆ្នាំ​២០១៥ – ២០២០​មានតម្លៃ​៦១០៛/kWh។ លំនៅដ្ឋាន​ក្រីក្រ​នៅ​ជនបទ​ដែល​ប្រើ​មិន​លើស​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ នៅ​ឆ្នាំ​២០១៦​ មានតម្លៃ​៤៨០៛/kWh នៅ​ឆ្នាំ​២០១៧​មានតម្លៃ​៤៧៤៛/kWh នៅ​ឆ្នាំ​២០១៨​ មានតម្លៃ​៤៦២៛/kWh នៅ​ឆ្នាំ​២០១៩​មានតម្លៃ​៤៥៦៛/kWh នៅ​ឆ្នាំ​២០២០​ មានតម្លៃ ៤៥០៛​/kWh ។ សម្រាប់​ការ​បូមទឹក​ធ្វើ​កសិកម្ម​ដែល​ប្រើ​ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៧​ព្រឹក នៅ​ឆ្នាំ​២០១៦​មាន​តម្លៃ​៤៨០៛/kWh នៅ​ឆ្នាំ​២០១៨​មានតម្លៃ​៤៧៤៛/kWh នៅ​ឆ្នាំ​២០១៨​មានតម្លៃ​៤៦២៛/kWh នៅ​ឆ្នាំ​២០១៩ ​មានតម្លៃ​៤៥៦៛/kWh នៅ​ឆ្នាំ​២០២០​មានតម្លៃ​៤៥០៛/kWh។​

ផែនការ​បន្ថយថ្លៃ​និង​អនុគ្រោះ​ថ្លៃ​លក់​អគ្គិសនី​ខាងលើ​ពិតជា​នឹង​ជួយ​ដល់​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី​ដែល​ឋិត​នៅក្នុង​តំបន់​ផ្គត់ផ្គង់​អគ្គិសនី ដែល​បាន​ទទួល​ប្រភព​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​។ ផែនការ​ខាងលើ​អាច​សម្រេច​ទៅ​បាន និង​អាច​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ អាស្រ័យ​លើ​ការ​បន្ត​អភិវឌ្ឍ​ប្រភព​អគ្គិសនី និង​បណ្ដាញ​អគ្គិសនី ក្នុង​ប្រទេស​បន្ត​ទៀត តាម​ផែន​ការដែល​បាន​គ្រោង ​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ជួយ​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អគ្គិសនី ជាពិសេស​ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ចៀសវាង​ការ​ជឿ​តាម​ការ​ច្បិច​យក​បញ្ហា​១​ជ្រុង មក​បំប៉ោង​ហួស​ពី​ការពិត​ធ្វើ​ឲ្យ​ភ្លេច​ដល់​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទៅ​ពេល​អនាគត​។ គោលដៅ​ចុងក្រោយ​នៃ​ការ​អភិវឌ្ឍ​គឺ (​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បានការ​ផ្គត់ផ្គង់​ថាមពល​មួយ​គ្រប់គ្រាន់​ប្រកបដោយ​ចីរភាព ស្ថិរភាព គុណភាព និង​ថ្លៃ​កាន់តែ​ទាប​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​)

ក​ញ្ញ វ៉ាត​

Post a Comment

0 Comments

Close Menu