Ad Code

ក្រុមហ៊ុន​ Coca-Cola នឹង​កាត់បន្ថយ​ការ​ងារ​ចំនួន​​១,៨០០​កន្លែង​ នៅ​ទូទាំង​ពិភពលោក

ក្រុមហ៊ុន​ភេសជ្ជៈ​យក្ស Coca-Cola កំណត់​ថា នឹង​កាត់បន្ថយ​ការងារ​រហូត​ដល់​១,៨០០​​កន្លែង​នៅ​ទូទាំង​ពិភព​លោក​ នៅពេល​ដែល​ខ្លួន​បន្ដ​ការ​ខិតខំ​កាត់បន្ថយ​ការខាតបង់។
Coca-Cola បាន​រាយការណ៍ថា មាន​ការ​ធ្លាក់​ចុះ​១៤ភាគរយ​នៅ​ក្នុង​ប្រាក់​ដែល​រក​បាន​សម្រាប់​ត្រីមាស​ខែកក្កដាដល់ខែក​ញ្ញា កាល​ពី​ឆ្នាំ​ទៅ និង​ការ​រីកចម្រើន​នូវ​ប្រាក់ចំណូល​មាន​ភាពស្ពឹក​ស្រពន់។

ការ​កាត់បន្ថយ​ការងារនេះ​នឹងប៉ះពាល់​ដល់​ទីបញ្ជាការ​ដ្ឋាន Atlanta របស់​ក្រុម​ហ៊ុន ក៏ដូច​ជា​ប្រតិបត្ដិការ​អន្ដរជាតិរបស់ខ្លួន​ផងដែរ។ ក្រុម​ហ៊ុនបាន​និយាយថា ខ្លួន​បាន​ចាប់​ផ្ដើម​ជូន​ដំណឹង​ទៅ​ដល់​កម្មករ​ដែលត្រូវ​ប៉ះពាល់​ដោយ​ការ​កាត់​នេះ​រួចហើយ។
អ្នក​នាំពាក្យ​របស់ Coca-Cola បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្ញើ​តាម​អ៊ីមែល​មក​ឲ្យ​ BBC ថា យើង​បាន​ចាប់ផ្ដើម​ដំណើរ​ការ​ជូន​ដំណឹង​ដល់​សហការីនៅ​អាមេរិក​ និង​នៅ​ទី​តាំង​អន្ដរជាតិ​មួយចំនួន​ស្ដីអំពី​ការ​ប៉ះ​ពាល់​ចំពោះ​ផ្នែក​ទាំងឡាយ​របស់​ពួកគេ​ហើយ។
ក្រុម​ហ៊ុនបាននិយាយ​បន្ដថា កា​រកាត់​បន្ថយ​ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្នែក​ផ្សេងៗ​ទៀត​នៅក្នុង​ពេល​ផ្សេងគ្នា។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែម​ថា យើង​បាន​រក​ឃើញ​អត្ដសញ្ញាណ​មុខ​តំណែង​ពី​១,៦០០ទៅ​១,៨០០​នៅ​ក្នុង​សាជីវ​កម្ម​នៅ Coca-Cola អាមេរិក​ខាងជើង​ និង​ Coca-Cola អន្ដរជាតិ​ ដែលនឹងត្រូវ​បាន​លុប​ចោល​នៅក្នុង​បណ្ដា​ខែ​ខាងមុខនេះ។
Coca-Cola មាន​កម្លាំង​ពលកម្ម​នៅ​លើ​ពិភព លោក​ប្រហែល​១៣០,០០០នាក់។ នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​ទៅ​ ប្រធាន​ប្រតិបត្ដិ​របស់ Coca-Cola លោក Muhtar Kent បាននិយាយ​ថា​ ក្រុម​ហ៊ុន​ មានបំណង​ដើម្បី​សន្សំសំចៃ​៣ពាន់​លានដុល្លារ​(.៩៨​ពាន់លានផោន) នៅក្នុងការ​ខាត​បង់​ប្រចាំ​ឆ្នាំ​នៅឆ្នាំ​២០១៩ ដែល​នឹង​រួម​បញ្ចូល​ការ​កាត់បន្ថយ​កា​រងារ​នោះ​ផង។
នៅក្នុង​​ពេលនេះ​លោក Kent បាននិយាយ​ថា លោក​ទទួលស្គាល់​សេចក្ដីត្រូវ​ការ​របស់​ក្រុម​ហ៊ុន​ដើម្បី​បង្កើន​ទំហំ និង​ជំហាន​នៃ​ការ​ផ្លាស់​ប្ដូរ​នៅពេលដែល​ខ្លួន​ប្រឈម​នឹង​កា​រប្រកួត​ប្រជែង​បរិស្ថាន​នៃ​សេដ្ឋកិច្ច​នោះ។ លោក Kent បាន​បញ្ជាក់ថា ​ក្រុម​ហ៊ុន​បាន​ផ្ដោត​ការ​យក​ចិត្​ដទុក​ដាក់​អំពី​ការធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​ធ្វើ​ឲ្យ​ងាយ​ស្រួល​ដល់​ប្រតិបត្ដិការ​របស់ខ្លួន​ និងថា ខ្លួន​កំពុង​តែ​ដំណើរ​ការ​ជាមួយ​ផែនការ​ផ្ដល់សិទ្ធិ​លក់​ដូរ​ឡើង​វិញ​ភាគច្រើន​នៃ​ក្រុមហ៊ុន​នៅ​អាមេរិក​ខាងជើង​នៅដំណាច់​ឆ្នាំ២០១៧៕
ថាលីយ៉ាន

Post a Comment

0 Comments

Close Menu