Ad Code

គណបក្ស​រាជា​និយម​ចាប់​ដៃ​គ្នា​ថា​នឹង​ស្តារ​ប្រិយភាព​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ឡើងវិញ

គណបក្ស​រាជា​និយម​ចាប់​ដៃ​គ្នា​ថា​នឹង​ស្តារ​ប្រិយភាព​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ឡើងវិញ
ភ្នំពេញ ៖ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ លោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី និង​ថ្នាក់ដឹកនាំ​គណបក្ស​រាជា​និយម​ជាច្រើន​នាក់​ទៀត បាន​ចាប់ដៃ​ប្រកៀក​ស្មា​គ្នា ចំពោះមុខ​សមាជិក​បក្ស​មូលដ្ឋាន​ដែល​មកពី ២៥​ខេត្ត​-​ក្រុង ថា​នឹង​ស្តារ​គណបក្ស​រាជា​និយម​ឲ្យ​មានការ​រីកចម្រើន​ឡើងវិញ ស្របតាម​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ សម្តេច​តា សម្តេច​តាទូត។

ចាប់​ដៃ​គ្នា​ជាថ្មី​ឡើងវិញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​សមាជិក​បក្ស​មូលដ្ឋាន​មកពី ២៥​ខេត្ត​-​ក្រុង នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ជា​លើកដំបូង នៅ​ក្លឹប​កីឡា​ប៊ី​ឡាញ​អា​រី​ណា សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥។
សម្តេច​ក្រុមព្រះ បាន​មាន​ព្រះបន្ទូល​អរគុណ​លោក ញ៉ឹក ប៊ុនឆៃ និង​សម្តេច​អារុណ​រស្មី​ប្រធាន​នៃ​គណបក្ស ដែល​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​បាន​រៀប​ចំ​កម្មវិធី​សំណេះសំណាល​នេះ​ឡើង ក្នុង​បំណង​ឲ្យ​មានការ​ជួបជុំគ្នា​ឡើងវិញ បន្ទាប់ពី​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ជាង​៨-៩​ឆ្នាំ​មក​ហើយ​នោះ មុននឹង​បើក​សមាជ​ជា​ផ្លូវការ​របស់​បក្ស​នៅ​ថ្ងៃទី​១៩ ខែមករា ខាងមុខ ដើម្បី​ប្រគល់​តួនាទី​ប្រធាន​បក្ស​ហ៊្វុនស៊ីនប៉ិច​ដល់​ព្រះអង្គ​ដឹកនាំ។
សម្តេចក្រុមព្រះ ព្រះអង្គ​បាន​សន្យា​ថា នឹង​ដង្ហែ​តាម​ជានិច្ច​នូវ​ការ​ផ្តាំផ្ញើ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវរក្សត្រ ព្រះបាទ​នរោត្តម​សីហនុ ព្រះបិតា​ជាតិខ្មែរ ក្នុង​ការ​បង្រួបបង្រួម​ជាតិ ការពារ​បូរណភាព​ទឹកដី​ខ្មែរ និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
ក្នុងនាម​ជា​ព្រះប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ព្រះអង្គ​មាន​បន្ទូល​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ស្តារ​កិត្តិយស​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ដែល​ស្ទើរ​តែ​បាត់ឈ្មោះ​ទៅ​ហើយ​នោះ​ឡើងវិញ ប៉ុន្តែ​ដើម្បី​ភាពរឹងមាំ​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ឡើងវិញ ក៏​អាស្រ័យ​លើ​រចនាសម្ព័ន្ធ​របស់​អ្នក​រាជានិយម នៅ​មូលដ្ឋាន ដែល​មាន​ស្រាប់​ចាប់​ដៃ​គ្នា រៀបចំ​នូវ​រចនាសម្ព័ន្ធ​ឲ្យ​មាំទាំ​ឡើងវិញ​ផង​ដែរ ក្នុង​គោលដៅ​តែមួយ​បំរើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ដែល​លោក​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​មានការ​រីកចម្រើន​រុងរឿង ដូច​សម័យ​សង្គមរាស្ត្រនិយម។ សម្តេចក្រុមព្រះ ក៏បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​ព្រះអង្គ​បន្ត​ធ្វើ​សកម្មភាព​ដូចជា​ភ្លៀងរលឹម ដើម្បី​ចុះ​សួរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ និង​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។
ក្នុង​កម្មវិធី​នោះ​ដែរ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថ្លែង​ថា លោក​លះបង់​អ្វី​គ្រប់យ៉ាង ដើម្បី​ការពារ​រាជា​និយម និង​ប្តូរផ្តាច់​ជានិច្ច​ក្នុង​ការ​ដង្ហែ តាម​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​ដឹកនាំ​ដើម្បី​ការពារ​របប​រាជានិយម៕
សុង​យោ

Post a Comment

0 Comments

Close Menu