និយតករ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមអ៊ីនធឺណិតមួយកាលពីថ្ងៃសុក្រថា ធនាគាររបស់ប្រជាជនចិន នឹងបន្ដរក្សាការត្រួតពិនិត្យរូបិយវត្ថុនៅក្នុងឆ្នាំ២០១៥ដោយប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពរីកចម្រើននៃឥណទាន ទន្ទឹមនឹងមានដៃទំនេររបស់ខ្លួនដើម្បីធ្វើគោលនយោបាយនោះផងនៅពេលដែលចាំបាច់។
ទោះជាយ៉ាងនេះក្ដី ក៏ធនាគារកណ្ដាលនេះបាននិយាយថា ខ្លួននឹងពន្លឿនជំហានកែទម្រង់អត្រាការប្រាក់តម្រង់ទៅរកទីផ្សារ និងជំរុញទៅមុខអំពីការបង្កើនការប្ដូរប្រាក់យ័ននៅក្នុងគណនីមូលធន។ ធនាគារប្រជាជនចិន (PBOC) ក៏បាននិយាយផងដែរថា ខ្លួននឹងប្រកាន់យកនូវជំហានទាំងឡាយដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់នៃប្រព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុ ជាសញ្ញាមួយដែលនិយតករនឹងរក្សាការគាបសង្កត់ទៅលើបញ្ជីប្រាក់កម្ចីដែលធ្វើឲ្យធ្លាក់លំនឹង និងការរកស៊ីខាងធនាគារស្រមោល។
ប្រទេសចិន បានធ្វើចលនាជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់ទៅលើការរកស៊ីខាងធនាគារស្រមោលនៅក្នុងបណ្ដាខែថ្មីៗនេះ រួមទាំងការធ្វើនិយតកម្មដ៏តឹងរ៉ឹងទៅលើការប្រើប្រាស់ទីផ្សារសញ្ញាប័ណ្ណ និងទ្រព្យសម្បត្ដិអន្ដរធនាគារដើម្បីខ្ចីប្រាក់សងបំណុលនោះផង។
ការប្រកាសនេះ បាននិយាយម្ដងទៀតអំពី ការសន្យារបស់ PBOC ដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយរូបិយវត្ថុ ទោះបីជាមានការនិយាយស្មានកើនឡើងថា ក្រុងប៉េកាំងនឹងប្រកាន់យកនូវជំហានទាំងឡាយដើម្បីជំរុញការរីកចម្រើន និងការពារខ្លួនពីសម្ពាធបរិត្តផរណាក៏ដោយ ជាពិសេសស្រាយចំណងនយោបាយរូបិយវត្ថុដោយកាត់បន្ថយសមាមាត្រតម្រូវការបម្រុង (RRR) សម្រាប់ធនាគារទាំងឡាយ។
ប៉ុន្ដែអ្នកសេដ្ឋកិច្ចជាច្រើនជឿថា PBOC បានតស៊ូចំពោះការអំពាវនាវបែបនេះ ពីព្រោះខ្លួនភ័យខ្លាចថា តម្រូវការខ្សោយចំពោះប្រាក់កម្ចីពីអ្នកខ្ចីសាជីវកម្មដែលអាចសម្រេចបាន មានន័យថា សន្ទនិយភាព (Piquidity) ថ្មី នឹងគ្រាន់តែត្រូវបានបង្ហូរចូលទៅក្នុងការរកស៊ីផ្សងព្រេងដ៏ប្រថុយប្រថាន ឬក៏ជួយធ្វើឲ្យអតិផរណាឡើងវិញប៉ុណ្ណោះ៕
ថាលីយ៉ាន

0 Comments