Ad Code

មហាសេដ្ឋី​នៅ​អាស៊ី​ ប្រកាស​អំពី​ការ​រៀបចំ​ឡើង​វិញ​ នូវ​មុខ​ជំនួញ​របស់​លោក

មហាសេដ្ឋី​ហុងកុង​លោក​លី កាស៊ីង ដែល​ជា​មនុស្ស​អ្នក​មាន​បំផុត​នៅ​អាស៊ី​អស់​រយៈ​ពេល​ជិត​២ទសវត្សរ៍​មក​ហើយនោះ កាលពី​ថ្ងៃ​សុក្រ​ ទី​០៩ ខែ​មករា​ បានប្រកាស​អំពីការ​រៀបចំ​ឡើង​វិញ​នូវក្រុមហ៊ុន​ដ៏ធំរបស់​លោក​ដែល​លាត​សន្ធឹង​ពី​កំពង់ផែ​ទៅដល់​ទូរស័ព្ទ​ចល័ត​ ទៅជាក្រុម​ហ៊ុន​ចុះបញ្ជី​ថ្មី​២។

លោកលី និងសមាជិក​គ្រួសារ​របស់លោក​បាន​ត្រួត​ត្រា​ក្រុម​ហ៊ុន Cheung Kong និង​សាខា​របស់ខ្លួន Hutchison Whampoa ដែល​បានចុះ​បញ្ជី​នៅហុងកុង។ តាម​រយៈ​ធ្វើ​ជំនួញ​ភាគហ៊ុន​បន្ដ​បន្ទាប់​នោះ ក្រុមហ៊ុន​ដ៏ធំ​នេះ​នឹង​ត្រូវ​បាន​កើត​ឡើង​វិញ​ទៅជា​ក្រុមហ៊ុន​មួយ​ត្រួត​ត្រា​មើល​អចលន​ទ្រព្យ​ពិតប្រាកដ​ទាំង​អស់​របស់​ខ្លួន​ និង​ក្រុមហ៊ុន​ទី២​សម្រាប់​ប្រកប​មុខ​ជំនួញ​ដែល​មិន​មែន​ជា​អចលនទ្រព្យ។
លោក​លី អាយុ​៨៦ឆ្នាំ​ បាននិយាយ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​មួយថា ការរៀបចំ​ឡើង​វិញ​នេះ​ គឺជា​ព្រឹត្ដិការណ៍​មួយ​ដែលនឹង​ផ្ដល់​ផល​ចំណូល​កាន់តែល្អ​សម្រាប់ម្ចាស់​ភាគហ៊ុន​ទាំង​ឡាយ។ អ្នកវិនិយោគ​ទុន​ មិនចូលចិត្ដ​រចនា​សម្ព័ន្ធ​សាជីវ​កម្ម​ដែល​មានស្រាប់​នេះ​ទេ ពីព្រោះ​វា​បាន​បញ្ចូលគ្នា​នូវមុខ​ជំនួញ​ផ្សេងៗគ្នា​ដែលធ្វើ​ឲ្យ​ពួកគេ​លំបាក​ក្នុង​ការ​វាយ​តម្លៃ។ ការ​ប្រកាស​នេះក៏​ជាប្រផ្នូល​នៃ​ការ​ផ្លាស់ប្ដូរ​នៅក្នុង​ការ​ដឹកនាំ​ផងដែរ ដែល​លោកលី​ សង្ឃឹមថា នឹង​ប្រគល់​ការដឹកនាំ​ទៅ​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​វិចទ័រ។
លោកលី មាន​ទ្រព្យ​សម្បត្ដិ​៣៣.៥ពាន់​លាន​ដុល្លារ។ នេះបើ​យោង​ទៅតាមទស្សនាវដ្ដី​ Forbes បាន​ឲ្យដឹង។ គេ​បាន​ដាក់ឈ្មោះ​ក្រៅ​ឲ្យ​គាត់​ថា ស៊ូពើមែន​នៅហុងកុង ​ចំពោះ​ទេពកោសល្យ​រក​ប្រាក់របស់គាត់។ មុខជំនួញ​របស់គាត់​មាននៅ​ក្នុង​ប្រទេស​ជាង​៥០​ និង​ប្រើ​មនុស្ស​២៧០,០០០​នាក់៕
ថាលីយ៉ាន

Post a Comment

0 Comments

Close Menu