Ad Code

ពុល​សុរា​ សម្លាប់​មនុស្ស​៦នាក់​ជា​រៀង​រាល់ថ្ងៃ​ នៅ​អាមេរិក

តាម​ប្រភព CNN បាន​ឲ្យដឹងថា​ រហូត​មក​ដល់ថ្ងៃនេះ​ គិត​ជាមធ្យម​មាន​មនុស្ស​៦នាក់​ត្រូវ​បាត់បង់ជីវិត​ដោយសារ​ការ​ពុលសុរា​ ហើយ​នេះ​គឺ​ជា​តួលេខ​ដ៏គួរ​ភ្ញាក់​ផ្អើលមួយ​ ប្រៀប​ធៀប​ទៅ​នឹង​កត្ដា​នៃមរណភាពផ្សេងៗទៀត នេះបើ​យោង​តាមការ​ឲ្យដឹង​ដោយ​ការ​សិក្សាស្រាវជ្រាវ​ថ្មី​មួយ​ពី​មជ្ឈមណ្ឌល​បង្ការ​ និង​ត្រួតពិនិត្យ​ជំងឺ​របស់​សហរដ្ឋ​អាេមរិក។

គិតរហូតមកដល់ពេលនេះ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាប័ន​ CDC អាេមរិក​ថា គិតជាមធ្យម​មាន​មនុស្ស​២,២២១នាក់ហើយ ដែលបាន​ស្លាប់​ជា​រៀង​រាល់ឆ្នាំ ដែល​ធ្វើ​ឲ្យ​ករណីនេះ​នាំ​មុខ​គេ​ ប៉ុន្ដែ​អាចបង្ការ​បាន។
ពាក្យ​ថា ពុលសុរា គឺ​នៅពេល​ដែល​មនុស្ស​ម្នាក់​ផឹក​គ្រឿងពុល​ដែល​ជា​ភេសជ្ជៈ​មានជាតិ​ស្រវឹង​ ហៅថា​ អាល់កុល ដោយ​បន្ទាប់ពី​គេ​បាន​ផឹក​ស្រា​ច្រើនមុខ​ច្របូកច្របល់​គ្នា។ នៅ​សហរដ្ឋ​អាេមរិក​ ពាក្យ​ថា ផឹកស្រា​ច្រើន​មុខ​ច្របូកច្របល់​គ្នា​នោះ មានន័យថា គេផឹក​ក្នុង​ពេល​តែមួយនូវប្រភេទ​គ្រឿងស្រវឹង​ដល់ទៅ​៥មុខ​ ឬក៏លើសពីនេះ ក្នុង​រយៈពេល​ចាប់ពី​២​ទៅ​៣ម៉ោង​ នេះ​បើយោង​តាមការ​ឲ្យដឹង​ពី CDC។ ចំពោះមនុស្ស​ស្រីវិញ ការ​ពុលសុរា​ ដោយ​ផឹក​ច្រើន​មុខ​គឺ​អាចចាប់ពី​៤មុខ​ឡើង​ទៅ​អាចនឹង​ស្លាប់​បាន​ គឺក្នុង​រយៈពេលដូចគ្នា​នឹង​បុរស​ផងដែរ។
ថ្វីបើ​យ៉ាងដូច្នេះ​ក៏ដោយ​ ក៏ការ​សិក្សា​ស្រាវ​ជ្រាវ​កាលពីពេលថ្មីៗនេះ​ បានបង្ហាញ​ឲ្យ​ឃើញ ថា មានជនជាតិ​អាមេរិកាំង​លើសពី​៣៨​លាន​នាក់​ តែងតែ​មានទម្លាប់​ផឹកស្រា ស្រា​បៀរ ជា​ច្រើន​មុខ ច្រើនម៉ាក ក្នុងពេល​តែមួយ​ បានន័យ​ថា យ៉ាងហោច​ក៏ផឹក​ដល់ទៅ​៨ម៉ាកស្រាក្នុង​រយៈ​ពេល​ពី២ទៅ​៣ម៉ោង។
នៅពេល​អ្នករងការ​ឈឺចាប់​ ឬ​មាន​បញ្ហា​ពី ករណី​ពុលស្រា​បានន័យថា ថ្លើម​របស់អ្នក​មិន​អាច​ទប់ទល់​ជាមួយ​នឹង​បរិមាណ​សុរា​ អាល់​កុល នៅក្នុង​រូបកាយ​របស់​អ្នក​បាន​ឡើយ។ សុរា​ ឬ​អាល់កុល គឺជាសារធាតុ​ពុល​មួយបែប​ ហើយ​ថ្លើម​របស់អ្នក​ត្រូវតែ​ច្រោះវា​ចេញ​ពីឈាម​នៅក្នុង​រូបរាងកាយរបស់អ្នក​ ហើយ​អ្វី​ដែល​ថ្លើម​មិន​អាច​ចម្រោះ​បាន​នោះ​ គឺ​នៅពេលដែល​បរិមាណ​ជាតិ​ស្រា​ស្ថិតនៅ​ក្នុង​ឈាម​របស់​អ្នក​ក្នុង​កម្រិត​មួយ​ដ៏ខ្ពស់​ ហើយ​ច្របូកច្របល់​ថែមទៀត។ មាន​ករណី​ដ៏ធ្ងន់​ គឺ​វាបាន​បំផ្លាញ​ទាំង​ស្មារតី​ និង​សុខភាព​នៃរូបកាយ។ នៅពេលពុលសុរា មាន​ន័យថា ដង្ហើម​របស់អ្នក​កាន់តែធ្លាក់ចុះ​ខ្សោយ​ទៅ ហើយ​អាច​ដង្ហក់​ពេល​បេះដូង​ដើរញាប់​ ជា​មួយ​នឹងករណី​ដែល​ក្អួត​ចង្អោរ​ទាំង​មិនដឹង​ខ្លួន​ថែមទៀត​ផង៕
..

Post a Comment

0 Comments

Close Menu