Ad Code

អ្នក​ប្រដាល់​ Guillermo Rigondeaux ការពារ​បាន​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ពិភពលោក

អ្នក​ប្រដាល់ Guillermo Rigondeaux បាន​ងើប​ពី​ការ​ដួល​នៅ​លើ​សង្វៀន​នៃ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន រួច​ការពារ​បានសម្រេច​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ពិភពលោក​របស់​គាត់ ខណៈ​ដែល​កីឡាករ​ម្ចាស់ផ្ទះ​ Hisashi Amagasa​បាន​បោះបង់ចោល​ការប្រកួត​នៅ​ចុង​ទឹក​ទី​១១។
អ្នក​ប្រយុទ្ធ​មកពី​ប្រទេស​គុយបា​ម្នាក់នេះ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល WBO​និង WBA Super-Bantamweigh​បាន​ដួល​២​លើក​នៅក្នុង​ទឹក​ទី​៧ ប៉ុន្តែ​គាត់​អាច​ទ្រាំទ្រ​រួច​រហូតដល់​ចប់​ទឹក មុន​ពេល​គ្រប់​ដណ្តប់​ការប្រកួត​ទាំងស្រុង​សម្រាប់​ទឹក​ដែល​នៅ​សេសសល់។

ដោយឡែក កីឡាករ Amagasa​វិញ ក៏បាន​ដួល​ផងដែរ នៅក្នុង​ទឹក​ទី​៩ ហើយ​មុខ​របស់គាត់​ឡើង​ប៉ោង និង​មាន​ស្នាម​ជាំ​ស្ទើរ​សព្វសាច់ នៅ​ពេល​ដែល​គាត់​មិនអាច​បន្ត​ការប្រកួត​ទៀត​បាន។
សូមបញ្ជាក់ថា កីឡាករ Rigondeaux​ដែល​ទើបតែ​ឡើង​ប្រកួត​ប្រដាល់​អាជីព​បានត្រឹមតែ​១៥​លើក​នោះ គឺ​ស្ថិតនៅ​ក្នុងចំណោម​កំពូល​អ្នក​ប្រយុទ្ធ​មិន​ចេះ​រាថយ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ដូច​នឹង​កីឡាករ Floyd Mayweather និង​កីឡាករ Manny Paquiao​ដែរ ប៉ុន្តែ​គួរឲ្យ​ស្តាយ​មិន​មាន​អ្នកគាំទ្រ​​​លោក ជាហេតុ​ញ៉ាំង​ឲ្យ​ការប្រកួត​របស់​លោក​មិន​អាច​ចាក់​ផ្សាយ​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​នោះ​ឡើយ។
ម្ចាស់​មេដាយ​អូឡាំពិក​២​សម័យកាល​ម្នាក់​នេះ បាន​ឡើង​សង្វៀន​តែ​២​លើក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍ HBO​ផ្តាច់​ទំនាក់ទំនង​ការងារ​ជាមួយ​គាត់ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាករ Nonito Donaire​កាលពី​ឆ្នាំ​២០១៣៕

Post a Comment

0 Comments

Close Menu