នៅទីបញ្ចប់ តារាប្រណាំងរថយន្ត Formula Oneកីឡាករ Jenson Buttonបានចូលរោងការហើយជាមួយមិត្តស្រីជាតារាម៉ូដែលនាង Jessica Michibataនៅក្នុងពិធីដ៏អធិកអធមមួយ ដែលរៀបចំឡើងនៅលើកោះហាវ៉ៃ។ តារាប្រណាំងរថយន្តវ័យ៣៤ឆ្នាំ បានមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីកូនកាត់អាហ្សង់ទីន និងជប៉ុនម្នាក់នេះ កាលពីខែធ្នូឆ្នាំ២០០៨។
ខណៈដែលនាង Michibataមាននូវជីវិតដ៏ស្រស់បំព្រងមួយនឹងជាមួយមិត្តប្រុស Buttonនោះ នាងមិនដែលលាក់លៀមម្តងណាឡើយពីក្តីប្រាថ្នារបស់នាងរៀបការ ជាក់ស្តែងដូចកាលពីឆ្នាំ២០០៩ នាងបាននិយាយថា មិត្តប្រុសរបស់នាងបាននិយាយប្រាប់នាងថា គាត់ចង់រៀបការជាមួយនាង។
សូមបញ្ជាក់ថា លោក Buttonធ្លាប់បានសន្យាជាមួយមិត្តស្រីរបស់គាត់ថា ប្រសិនជាគាត់អាចឈ្នះជើងឯកប្រណាំងរថយន្ត Fomula Oneពិតមែននោះ គាត់នឹងលុតជង្គង់សុំនាងរៀបការ ហើយលោក Buttonពិតជាឈ្នះពិតមែននៅរដូវកាលនោះ ជាមួយនឹងប្រាក់រង្វាន់រង្វាន់រហូតដល់៦៣លានផោន ប៉ុន្តែផ្ទុយទៅវិញលោកមិនបានធ្វើតាមពាក្យសន្យារបស់លោកនោះទេ ទើបតែថ្ងៃនៃក្តីស្រឡាញ់កាលពីឆ្នាំមុន នាង Michibataទទួលបានចិញ្ចៀនពេជ្របញ្ចាំចិត្តដែលមានតម្លៃរហូតដល់២៥ម៉ឺនផោន ពីតារាប្រណាំងរថយន្តម្នាក់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃដ៏មានសុភមង្គលបំផុតរបស់គូស្នេហ៍ទាំងពីរ បានមកដល់ហើយ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមសាច់ញាតិ និងភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការរបស់ពួកគេ៕
0 Comments