Ad Code

ក្រសួងទេសចរណ៍​ណែនាំ​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍​កុំ​ដំឡើង​ថ្លៃ​សេវា​ក្នុង​ថ្ងៃ​ប្រឡង​បាក់​ឌុប



ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំង​ប្រទេស​កុំ​ដំឡើង​ថ្លៃ​សេវាកម្ម​នា​ឱកាស​ប្រឡង​បាក់​ឌុប ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​បេក្ខជន​ដែល​មាន​ជីវភាព​ក្រីក្រ​មកពី​ជនបទ។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ដែល​រួមមាន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ សេវាកម្ម​លក់​ម្ហូប​អាហារ​ត្រូវ​រក្សា​តម្លៃ​សេវា​ធម្មតា​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​ខាងមុខនេះ​បើ​អាចធ្វើ​ទៅបាន​។

ក្នុង​សេចក្តី​សេចក្តី​ជួន​ដំណឹង​ចេញផ្សាយ​កាលពី​ថ្ងៃ​១៥​ សីហា​ ឆ្នាំ​២០១៨ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍ថា ការដែល​ក្រសួង​ណែនាំ​ឲ្យ​រក្សា​តម្លៃ​សេវាកម្ម​ទេសចរណ៍​ធម្មតា​នេះ ដោយសារតែ​នៅ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២១​ ខែសីហា​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យ​មសិ​ក្ស​ទុតិយភូមិ​ទូទាំង​ប្រទេស ហើយ​សិស្សានុសិស្ស និង​ក្រុមការងារ​ត្រូវ​បំណាស់​ទី​តាម​មណ្ឌល​ប្រឡង​ផ្សេងៗ​ដោយ​ស្នាក់នៅ​ទី​រួម​ខេត្ត​។



ក្រសួងទេសចរណ៍​សង្ឃឹម​ជឿជាក់​ថា​ «អស់លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍ សមាគម​ឧស្សាហកម្ម​ទេសចរណ៍​និង ម្ចាស់​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ផ្តល់​កិច្ចសហការ និង​អនុវត្តន៍​នូវ​ខ្លឹមសារ​ជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​»​។

លោក​ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​គាំទ្រ​ចំពោះ​ការណែនាំ​នេះ ហើយ​លោក​បាន​ផ្សព្វផ្សាយ​សេចក្តី​ជួន​ដំណឹង​នេះ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ មានដូចជា​សណ្ឋាគារ ផ្ទះសំណាក់ សេវ​កម្ម​លក់​ម្ហូបអាហា​ទូទាំង​ខេត្ត​មិន​ត្រូវ​ឡើងថ្លៃ​ឡើយ។

លោក​បាន​បន្តថា​« ការរក្សា​តម្លៃ​ធម្មតា​នេះ និង​អាច​ចូលរួម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ក្រីក្រ​មកពី​បណ្តា​ស្រុក​ឆ្ងាយៗ​ឲ្យ​មានលទ្ធភាព​ចូលរួម​ប្រឡង​បាក់​ឌុប​នេះ​បានរ​លួ​ន​ដូច​សិស្ស​ទូទៅ​ផងដែរ​។ ម្យ៉ាងវិញទៀត ម្ចាស់​សេវាកម្ម​ទេសចរណ៍​ក៏​ចំណេញ​ដែរ ព្រោះ​កាលណា​ជួល​បន្ទប់ និង​លក់​ម្ហូបអាហារ​ច្រើន​ក៏​ទទួលបាន​ផលកំ​រៃ​តាម​នេះដែរ​»​។

គួរ​បញ្ជាក់​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​និង​២១ ​ខែសីហា​ ឆ្នាំ​២០១៨ ​ខាងមុខ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​ជិត​១៤០ ០ ០​នាក់​និង​មាន​១៩៥​មណ្ឌល​ចែក​ជា​៤៧១៦​បន្ទប់ ​នៅ​តាម​រាជធានី​ខេត្ត​ទូទាំងប្រទេស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu