Ad Code

ជិះ​ម៉ូតូ​ប៉ះ​គ្នា​ដួល ​ឡាន​បើក​មកពី​ក្រោយ​កិន​បាក់ជើង



ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ប៉ះ​ដៃចង្កូត​គ្នា​ដួល​ខ្លួនឯង​ ត្រូវ​បាន​ឡាន​ដឹក​ស៊ីម៉ង់ត៍​បើក​មកពី​ក្រោយ​កិន​បណ្ដាល​ឲ្យ​រង​របួស​ជើង​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី១៦​ ខែសីហា ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​នៅ​ទល់មុខ​រោងចក្រ​៦​ជាន់​ក្នុង​សង្កាត់​ចោមចៅ​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។



តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង 1X-8696 ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​លុះ​ចំណុចកើតហេតុ​គាត់​បាន​គេច​ និង ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​មិន​ប្រយ័ត្ន​ក៏​បណ្តាល​ដួល​ហើយ​ភ្លាមៗ​នោះ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ក្រឡុក​ស៊ីម៉ង់​ពាក់​ស្លាក​លេខ​ភ្នំពេញ 5A -1600 ទៀត​មកពី​ក្រោយ​បណ្ដាល​ឲ្យ​កិន​ជើង​បុរសរងគ្រោះ​ខាងលើ​តែម្ដង។



បន្ទាប់មក​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ សម្ភារៈ​ទាំងសងខាង​ត្រូវ​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សារ​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu