Ad Code

ប្រកួត​លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១៨​ចុង​សប្ដាហ៍​នេះ​មាន​ផ្សាយ​ផ្ទាល់​ទាំង​៦​គូ



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​១៨ របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ដែលមាន​៦​គូ​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​គ្រប់ការ​ប្រកួត​ទាំងអស់​ក្រោម​ការ​ចាប់​ដៃ​គ្នា​រវាង​ទូរទស្សន៍ BTV New​និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC)​។



​សម្រាប់​កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៨​នេះ​មានដូចជា​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា ឆ្នាំ២០១៨​ ក្រុម​ណាហ្គា​វើ​ល ប៉ះ​បឹងកេត នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​សា្ត​ត​ចាស់ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​វិសាខា ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។



​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។



​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ទី​១៧ កន្លង​ទៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឃើញថា​ ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៤២​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​ណាហ្គា​វើ​ល មាន​៤១ ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៣៨​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៥​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​២៧​ពិន្ទុ ក្រុម​លេខ​៦ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៤​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២១​ពិន្ទុ​។ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប​មាន​២១​ពិន្ទុ​។ ក្រុម​លេខ​៩​អង្គ​រថា​យ​ហ្គឺ​រ មាន​១៩​ពិន្ទុ ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៦​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ ដែល​មាន​ពិន្ទុ​ច្រើនជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu