Ad Code

អ្នកជំនាញ​មកពី​ជប៉ុន ធ្វើ​សិក្ខាសាលា​ទីផ្សារ​ដល់​ក្លិប​បាល់ទាត់​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ យោង​តាម​សេចក្តី​ជូនដំណឹង​



គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់​ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា​នឹង​អញ្ជើញ​អ្នកជំនាញ​ពី​លី​គ​កំពូល​ជប៉ុន (J-League) ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ស្ដីពី​ទីផ្សារ​ដល់​ក្លិប​ទាំង​១២​នៅ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។

សិក្ខាសាលា​នេះ​រៀបចំ​ចាប់ពី​ម៉ោង​៩​ព្រឹក​តទៅ​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែសីហា នៅ​ណាហ្គា​វើ​លដ៍​ថៅ​វើ​រ ១​។ លោក ឈី កុល​បុត្រា ប្រធានការិយាល័យ​ទីផ្សារ និង ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​ទាក់ទាញ​ចំណាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​មហាជន​និង​ម្ចាស់​ឧបត្ថម្ភ​នានា​។

​ប្រភព​ខាងលើ​បន្ត​ថា «​នេះ​ជា​លើក​ទី​១​ដែល​មាន​ការបង្កើត​សិក្ខាសាលា​ទីផ្សារ​សម្រាប់​ក្លិប​ទាំង​១២​នៅ​កម្ពុជា​។ គោលបំណង​សំខាន់​គឺ​ដើម្បី​ផ្ដល់​បទ​ពិសោធ​ដល់​ក្លិប​ទាំងអស់​នៅ​ក្របខណ្ឌ Metfone Cambodian League ស្ដីពី​ជំនាញ​ទាក់ទាញ​អ្នក​ឧបត្ថម្ភ​, ការចរចា​ជាមួយ​ក្រុមហ៊ុន​, ការរៀបចំ​ព្រឹត្តិការណ៍​នៅ​កីឡដ្ឋាន និង អំឡុង​ការប្រកួត​ដើម្បី​ស្រូប​ទាញ​អ្នកទស្សនា​ឲ្យ​កាន់តែ​ផុសផុល​។ ជាមួយគ្នា​នេះ​ដែរ ក្លិប​ទាំង​១២​ក៏​នឹង​ទទួល​បាន​បទ​បង្ហាញ​ល្អៗ និង ជជែក​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ពី J-League»​។

​ដើមចម​ដែល​បណ្តាល​ឲ្យ​មាន​វគ្គ​សិក្សា​នេះ​ឡើង​គឺ​ដោយសារតែ​ភាគី​កម្ពុជា ធ្លាប់​ចូលរួម​សិក្ខាសាលា​ខាងលើ​នៅ​ប្រទេស​ជប៉ុន​អំឡុង​ឆ្នាំ​២០១៧​កន្លងទៅ ដោយមាន​ការ​អញ្ជើញ​ពី​ក្របខណ្ឌ J-League ផ្ទាល់​តែម្ដង​។ លោក ឈី កុល​បុត្រា រំពឹងថា សិក្ខាសាលា​នេះ​មិន​ត្រឹមតែ​ជា​ប្រយោជន៍​ខ្លាំង​ដល់​ក្លិប​ទាំង​១២​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ផ្នែក​នៃ​ការអភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu