Ad Code

ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន​បុរស​ម្នាក់​ក្នុងករណី​សម្លាប់​និស្សិត​អ៊ីស្រាអែល



ប៉ូលិស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​និស្សិត​អ៊ីស្រាអែល​ឈ្មោះ Aiia Maasarwe ពីរ​ថ្ងៃ​បន្ទាប់ពី​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង Melbourne​។​

ស្ត្រី​អាយុ​២១​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​សម្លាប់​នៅតាម​ផ្លូវ​មកពី​មើល​ការសម្តែង​កំប្លែង​មួយ​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​បន្ទាប់ពី​ពេល​ពាក់កណ្តាល​អា​ធ្រា​ត្រកាល​ពីថ្ងៃ​ពុធ​ហើយ​សាកសព​របស់​នាង​ត្រូវបាន​អ្នកដំណើរ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ក្បែរ​ចំណត​រថភ្លើង​អគ្គិសនី​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​

ជនរងគ្រោះ​កំពុង​សិក្សា​នៅ​សកលវិទ្យា​ល័យ La Trobe ក្នុង​ទីក្រុង​មែ​ល​ប៊​ន​ក្នុងនាម​ជា​និស្សិត​ប្តូរ​សាលា​ម្នាក់​មកពី​សាកលវិទ្យាល័យ​សៀង​ហៃ​នៃ​ប្រទេស​ចិន​។​
​ប៉ូលិស​បាន​និយាយថា បុរស​អាយុ​២០​ឆ្នាំ​ម្នាក់​មកពី​តំបន់​ជាយក្រុង​មែ​ល​ប៊​ន​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​។​

ប៉ូលិស​រដ្ឋ Victoria បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុមប៉ូលិស​ពិនិត្យ​ករណី​មនុស្សឃាត​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​កំពុង​បន្ត​ទៅលើ​ការស្លាប់​របស់ Aiia Maasarwe​។ ប៉ូលិស​សូម​អរគុណ​ដល់​សាធារណជន​ចំពោះ​ជំនួយ​របស់​ពួកគេ​ជាមួយនឹង​ការស៊ើបអង្កេត​”​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប៉ូលិស​បាន​និយាយថា នាង Maasarwe ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការវាយប្រហារ​ពេលយប់​ខណៈពេល​នាង​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​ប្អូនស្រី​របស់​នាង​។​

នៅ​ថ្ងៃ​សុក្រ ក្រុម​អ្នកធ្វើ​យុទ្ធនាការ​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការរីក​រាលដាល​នៃ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​មុនពេល​ពិធី​មួយ​ដើម្បី​អធិស្ឋាន​ដល់​នាង Maasarwe ។​

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​បង្ហោះ Twitter នៅ​ថ្ងៃ​សុក្រ​ដោយ​ហៅ​ឧក្រិដ្ឋ​កម្មនេះ​ថា​ជា “​ការវាយប្រហារ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​និង​គួរ​ឲ្យ​ស្អប់ខ្ពើម​”​។​

លោក​បានសរសេរថា “​បេះដូង​របស់ខ្ញុំ​នៅ​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​របស់​នាង Aiia និង​អ្នក​រាល់គ្នា​ដែលមាន​ភាពឈឺចាប់​”៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu