ភ្នំពេញ ៖ មន្ទីរពេទ្យជោរៃភ្នំពេញ ពិនិត្យនិងព្យាបាលឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង២ពាន់នាក់ ក្នុងរយៈពេល២ ឆ្នាំ កន្លងមកគឺឆ្នាំ ២០១៧ និង២០១៨។
ក្នុងរបាយការណ៍សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជោរៃភ្នំពេញដែលទើបតែបង្ហាញកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ និង២០១៨កន្លងទៅ មន្ទីរពេទ្យជោរៃភ្នំពេញបានធ្វើកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រកម្ពុជាចំនួន២៤លើក ពោលគឺមួយខែមួយលើក ហើយក្នុងមួយលើកគឺពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន ៥០នាក់។
របាយការណ៍បន្តថា ក្នុងរយៈពេល ២ ឆ្នាំ ឬ ២៤ខែនេះ ការចូលរួមចំនួន១,២២៧នាក់ក្នុងនេះមាន៨១៨ នាក់បានទទួលការពិនិត្យនិងព្យាបាល ដែលការពិនិត្យនិងព្យាបាលនេះ ធ្វើនៅមន្ទីរពេទ្យជោរៃភ្នំពេញមានជំងឺដែលពេញនិយមដូចជាំ ជំងឺថ្លើម រំលាយអាហារ, ឈឺសាច់ដុំ, គ្រុនជាដើម។
សកម្មភាពមនុស្សធម៌ព្យាបាលប្រជាពលរដ្ឋឥតគិតថ្លៃរបស់មន្ទីរពេទ្យជោរៃភ្នំពេញនេះ ធ្វើកម្មវិធីរបស់មន្ទីរពេទ្យជោរៃវៀតណាម ដោយទទួលការឧបត្ថម្ភពី ក្រុមហ៊ុន DHG Pharma គឺជាក្រុមហ៊ុនផលិតនិងចែកចាយឱសថរបស់ប្រទេសវៀតណាម៕
Source: Kampuchea Thmey Daily
0 Comments